10. បើអ្នកណាមកឯអ្នករាល់គ្នា ប៉ុន្ដែមិនបាននាំសេចក្ដីបង្រៀននេះមកទេ ចូរកុំទទួលគេមកក្នុងផ្ទះ ឬជម្រាបសួរគេឡើយ
11. ដ្បិតអ្នកណាដែលជម្រាបសួរគេ អ្នកនោះក៏រួមចំណែកក្នុងអំពើអាក្រក់របស់គេដែរ។
12. ខ្ញុំមានសេចក្ដីជាច្រើនដែលត្រូវសរសេរមកអ្នករាល់គ្នា ប៉ុន្ដែខ្ញុំមិនចង់សរសេរដោយក្រដាស និងទឹកខ្មៅនេះទេ ដ្បិតខ្ញុំសង្ឃឹមថា នឹងមកជួបអ្នករាល់គ្នា ហើយនិយាយដោយផ្ទាល់មាត់វិញ ដើម្បីឲ្យអំណររបស់យើងបានពេញបរិបូរ។
13. កូនចៅ បងស្រីរបស់លោកស្រីដែលព្រះជាម្ចាស់បានជ្រើសរើសនោះ ក៏ជម្រាបសួរមកលោកស្រីដែរ។