5. ហើយបើព្រះអង្គមិនបានអត់ឱនឲ្យពិភពលោកជំនាន់មុន នៅពេលដែលព្រះអង្គធ្វើឲ្យមានទឹកជំនន់លិចពិភពលោករបស់មនុស្សដែលមិនគោរពកោតខ្លាចព្រះជាម្ចាស់ ប៉ុន្ដែព្រះអង្គសង្គ្រោះលោកណូអេដែលជាអ្នកប្រកាសសេចក្ដីសុចរិត និងមនុស្សប្រាំពីរនាក់ទៀត
6. បើព្រះអង្គបានកាត់ទោសក្រុងសូដុម និងក្រុងកូម៉ូរ៉ា ឲ្យវិនាសអន្ដរាយដោយដុតឲ្យទៅជាផេះ ដើម្បីទុកជាគំរូដល់មនុស្សដែលនឹងរស់នៅដោយមិនគោរពកោតខ្លាចព្រះជាម្ចាស់
7. ហើយបើព្រះអង្គបានសង្គ្រោះលោកឡុតជាមនុស្សសុចរិតដែលព្រួយចិត្ត ដោយព្រោះអំពើល្មោភកាមរបស់មនុស្សថោកទាប
8. (ព្រោះមនុស្សសុចរិតនោះបានរស់នៅក្នុងចំណោមពួកគេ ក៏ធ្វើឲ្យព្រលឹងដ៏សុច្ចរិតរបស់គាត់ឈឺចាប់ជារៀងរាល់ថ្ងៃ ដោយព្រោះបានឮ និងបានឃើញអំពើអាក្រក់របស់ពួកគេ)
9. ដូច្នេះ ព្រះអម្ចាស់ក៏ដឹងអំពីរបៀបរំដោះមនុស្សដែលគោរពកោតខ្លាចព្រះជាម្ចាស់ឲ្យរួចពីសេចក្ដីល្បួង ហើយឃុំមនុស្សទុច្ចរិត ដើម្បីដាក់ទោសនៅថ្ងៃជំនុំជម្រះដែរ
10. ជាពិសេស ពួកអ្នកដែលដេញតាមសេចក្ដីប៉ងប្រាថ្នាដ៏ស្មោកគ្រោកខាងសាច់ឈាម ហើយមើលងាយអំណាចគ្រប់គ្រង។ ពួកគេព្រហើន ហើយធ្វើតាមទំនើងចិត្ដ មិនញញើតនឹងប្រមាថពួកអ្នកដែលប្រកបដោយសិរីរុងរឿងឡើយ
11. ទោះបីពួកទេវតាដែលមានកម្លាំង និងអំណាចធំជាងពួកគេក៏ដោយ ក៏មិនហ៊ានចោទប្រកាន់ប្រមាថពួកអ្នកទាំងនោះនៅចំពោះព្រះភក្ដ្រព្រះអម្ចាស់ដែរ។
12. ប៉ុន្ដែមនុស្សទាំងនេះដូចជាសត្វតិរច្ឆានគ្មានវិចារណញ្ញាណទេ កើតមកសម្រាប់ឲ្យគេចាប់ និងសម្លាប់តែប៉ុណ្ណោះ គេប្រមាថអ្វីៗដែលគេមិនស្គាល់។ សត្វតិរច្ឆានវិនាសជាយ៉ាងណា ពួកគេក៏នឹងត្រូវវិនាសជាយ៉ាងនោះដែរ