1. ដូចដែលធ្លាប់មានអ្នកនាំព្រះបន្ទូលក្លែងក្លាយនៅក្នុងចំណោមប្រជាជនជាយ៉ាងណា នោះក៏នឹងមានគ្រូក្លែងក្លាយនៅក្នុងចំណោមអ្នករាល់គ្នាជាយ៉ាងនោះដែរ ពួកគេនឹងនាំសេចក្ដីបង្រៀនដែលនាំឲ្យហិនវិនាសចូលមកដោយសំងាត់ ពួកគេបដិសេធសូម្បីតែព្រះអម្ចាស់ដែលបានលោះពួកគេ ហើយក៏នាំសេចក្ដីវិនាសទាន់ហន់មកលើខ្លួនឯងទៀតផង។
2. មនុស្សជាច្រើននឹងដើរតាមអំពើល្មោភកាមរបស់ពួកគេ ហើយផ្លូវនៃសេចក្ដីពិតនឹងត្រូវប្រមាថដោយព្រោះតែពួកគេ
3. ដោយសារសេចក្ដីលោភលន់របស់ពួកគេ នោះពួកគេនឹងកេងចំណេញពីអ្នករាល់គ្នាដោយប្រើពាក្យបោកបញ្ឆោត រីឯសេចក្ដីជំនុំជម្រះសម្រាប់ពួកគេ ដែលមានយូរមកហើយនោះមិននៅស្ងៀមឡើយ ហើយសេចក្ដីវិនាសសម្រាប់ពួកគេក៏មិនដេកលក់ដែរ។
4. ដ្បិតបើព្រះជាម្ចាស់មិនបានអត់ឱនឲ្យពួកទេវតាដែលបានធ្វើបាបទេ ប៉ុន្ដែបានទម្លាក់ពួកគេទៅក្នុងស្ថាននរក ហើយបានប្រគល់ឲ្យឃុំទុកនៅក្នុងសេចក្ដីងងឹត ដើម្បីជំនុំជម្រះ
5. ហើយបើព្រះអង្គមិនបានអត់ឱនឲ្យពិភពលោកជំនាន់មុន នៅពេលដែលព្រះអង្គធ្វើឲ្យមានទឹកជំនន់លិចពិភពលោករបស់មនុស្សដែលមិនគោរពកោតខ្លាចព្រះជាម្ចាស់ ប៉ុន្ដែព្រះអង្គសង្គ្រោះលោកណូអេដែលជាអ្នកប្រកាសសេចក្ដីសុចរិត និងមនុស្សប្រាំពីរនាក់ទៀត