1. ប៉ុន្ដែចូរដឹងការនេះចុះថា នៅថ្ងៃចុងក្រោយបង្អស់នឹងមានគ្រាលំបាកមកដល់។
2. ដ្បិតនៅគ្រានោះ មនុស្សនឹងស្រឡាញ់តែខ្លួនឯង ស្រឡាញ់លុយ អំនួត ក្អេងក្អាង ប្រមាថមើលងាយ មិនស្តាប់បង្គាប់ឪពុកម្តាយ រមិលគុណ មិនបរិសុទ្ធ
3. គ្មានសេចក្ដីស្រឡាញ់ គ្មានការសម្រុះសម្រួល និយាយមូលបង្កាច់ មិនចេះទប់ចិត្ត សាហាវ ស្អប់ការល្អ
4. មានចិត្តក្បត់ ឆាប់ច្រឡោត មានចិត្តធំ ស្រឡាញ់ការសប្បាយជាងស្រឡាញ់ព្រះជាម្ចាស់
5. មានឫកពាជាអ្នកគោរពកោតខ្លាចព្រះជាម្ចាស់ ប៉ុន្ដែមិនទទួលស្គាល់អំណាចនៃការគោរពបម្រើព្រះជាម្ចាស់ទេ។ ដូច្នេះ ចូរបែរចេញពីមនុស្សទាំងនោះចុះ
6. ដ្បិតពីចំណោមពួកគេទាំងនោះ មានអ្នកខ្លះបានលបចូលទៅក្នុងផ្ទះនានា ហើយទាក់យកស្រីល្ងង់ខ្លៅដែលមានបាបពោរពេញ ជាស្រីដែលបណ្តោយតាមចំណង់តណ្ហាផ្សេងៗ
7. ស្រ្ដីទាំងនោះរៀនរហូត ប៉ុន្ដែនៅតែមិនអាចស្គាល់សេចក្ដីពិតបានឡើយ