6. កសិករដែលធ្វើការនឿយហត់ត្រូវតែទទួលបានផលមុនគេ។
7. ចូរពិចារណាសេចក្ដីដែលខ្ញុំនិយាយចុះ ដ្បិតព្រះអម្ចាស់នឹងប្រទានឲ្យអ្នកមានការយល់ដឹងក្នុងការទាំងអស់។
8. ចូរនឹកចាំពីព្រះយេស៊ូគ្រិស្ដដែលមានព្រះជន្មរស់ពីការសោយទិវង្គតឡើងវិញ ព្រះអង្គជាពូជពង្សស្តេចដាវីឌ ស្របតាមដំណឹងល្អដែលខ្ញុំប្រកាស
9. ហើយខ្ញុំបានរងទុក្ខលំបាកដោយព្រោះដំណឹងល្អនេះរហូតដល់ជាប់ចំណងដូចជាមនុស្សមានទោសធ្ងន់ ប៉ុន្ដែព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនបានជាប់ចំណងទេ។
10. ហេតុនេះហើយបានជាខ្ញុំស៊ូទ្រាំគ្រប់បែបយ៉ាងសម្រាប់អស់អ្នកដែលព្រះជាម្ចាស់បានជ្រើសរើស ដើម្បីឲ្យពួកគេទទួលបានសេចក្ដីសង្គ្រោះនៅក្នុងព្រះគ្រិស្ដយេស៊ូ ព្រមជាមួយនឹងសិរីរុងរឿងដ៏នៅអស់កល្បជានិច្ចផង។
11. ពាក្យនេះគួរឲ្យជឿ បើយើងបានស្លាប់ជាមួយព្រះអង្គ នោះយើងក៏នឹងរស់ជាមួយព្រះអង្គដែរ
12. បើយើងស៊ូទ្រាំ នោះយើងនឹងសោយរាជ្យជាមួយព្រះអង្គ បើយើងមិនទទួលស្គាល់ព្រះអង្គ ព្រះអង្គក៏មិនទទួលស្គាល់យើងវិញដែរ