10. ហើយឥឡូវនេះ ព្រះគុណនោះបានបង្ហាញឲ្យឃើញតាមរយៈការយាងមករបស់ព្រះគ្រិស្ដយេស៊ូ ជាព្រះអង្គសង្គ្រោះរបស់យើង ដែលបានបំផ្លាញសេចក្ដីស្លាប់ ហើយបានបំភ្លឺអំពីជីវិត និងសេចក្ដីដែលមិនចេះស្លាប់តាមរយៈដំណឹងល្អ
11. ហើយសម្រាប់ដំណឹងល្អនេះ ព្រះអង្គបានតែងតាំងខ្ញុំជាអ្នកប្រកាស ជាសាវក ហើយជាគ្រូផង
12. ហេតុនេះហើយ បានជាខ្ញុំរងទុក្ខលំបាកទាំងអស់នេះ ប៉ុន្ដែខ្ញុំមិនខ្មាស់ឡើយ ដ្បិតខ្ញុំស្គាល់ព្រះដែលខ្ញុំជឿ ហើយខ្ញុំជឿជាក់ថា ព្រះអង្គអាចរក្សាអ្វីៗដែលព្រះអង្គផ្ញើទុកនឹងខ្ញុំបានរហូតដល់ថ្ងៃនោះ។
13. ចូរកាន់តាមពាក្យត្រឹមត្រូវទាំងឡាយដែលអ្នកបានឮពីខ្ញុំទុកជាគំរូដោយជំនឿ និងសេចក្ដីស្រឡាញ់ដែលមាននៅក្នុងព្រះគ្រិស្ដយេស៊ូចុះ។
14. ចំពោះសេចក្ដីល្អដែលបានផ្ញើទុកនឹងអ្នក ចូររក្សាដោយព្រះវិញ្ញាណបរិសុទ្ធដែលគង់នៅក្នុងយើង។
15. អ្នកដឹងការនេះហើយថា ពួកអ្នកដែលនៅស្រុកអាស៊ីទាំងអស់បានបែរចេញពីខ្ញុំហើយ ក្នុងចំណោមពួកគេមានលោកភីកេឡុស និងលោកហ៊ើម៉ូនគេន។
16. សូមព្រះអម្ចាស់ប្រទានសេចក្ដីមេត្តាករុណាដល់ក្រុមគ្រួសាររបស់លោកអូនេស៊ិភ័រ ដ្បិតគាត់ធ្វើឲ្យខ្ញុំធូរស្រាលជាញឹកញាប់ ហើយក៏មិនខ្មាស់ដោយសារចំណងរបស់ខ្ញុំដែរ
17. សូម្បីតែនៅពេលគាត់មកក្រុងរ៉ូម គាត់បានព្យាយាមស្វែងរកខ្ញុំរហូតទាល់តែបានជួប។
18. សូមព្រះអម្ចាស់ប្រទានឲ្យគាត់ទទួលបានសេចក្ដីមេត្តាករុណាពីព្រះអម្ចាស់នៅថ្ងៃនោះ ហើយកាលនៅក្រុងអេភេសូរ អ្នកក៏ដឹងច្បាស់ជាងគេដែរថា គាត់បានបម្រើច្រើនយ៉ាងណា។