1. នៅទីបញ្ចប់នេះ បងប្អូនអើយ! សូមអធិស្ឋានឲ្យយើងផង ដើម្បីឲ្យព្រះបន្ទូលរបស់ព្រះអម្ចាស់បានប្រកាសចេញទៅយ៉ាងឆាប់រហ័ស និងទទួលបានការសរសើរដូចជានៅក្នុងចំណោមអ្នករាល់គ្នាដែរ
2. ហើយឲ្យយើងបានរួចផុតពីមនុស្សពាល និងពីមនុស្សអាក្រក់ ដ្បិតមិនមែនគ្រប់គ្នាសុទ្ធតែមានជំនឿទេ
3. ប៉ុន្ដែព្រះអម្ចាស់ស្មោះត្រង់ ព្រះអង្គនឹងពង្រឹងអ្នករាល់គ្នាឲ្យមាំមួនឡើង ហើយការពារអ្នករាល់គ្នាពីអារក្សសាតាំងផង។
4. យើងក៏ជឿជាក់នៅក្នុងព្រះអម្ចាស់អំពីអ្នករាល់គ្នាដែរថា អ្នករាល់គ្នាកំពុងប្រព្រឹត្ដ ហើយនឹងប្រព្រឹត្ដតទៀតតាមសេចក្ដីដែលយើងបានបង្គាប់មកអ្នករាល់គ្នា។
5. សូមព្រះអម្ចាស់នាំចិត្តអ្នករាល់គ្នាទៅក្នុងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ និងការស៊ូទ្រាំរបស់ព្រះគ្រិស្ដចុះ។
6. ឥឡូវនេះ បងប្អូនអើយ! យើងបង្គាប់អ្នករាល់គ្នាក្នុងព្រះនាមព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើងថា ចូរចៀសឲ្យផុតពីបងប្អូនណាដែលរស់នៅគ្មានសណ្ដាប់ធ្នាប់ ហើយមិនស្របតាមសេចក្ដីដែលអ្នករាល់គ្នាបានរៀនពីយើង
7. ដ្បិតអ្នករាល់គ្នាដឹងហើយថា ត្រូវយកតម្រាប់តាមយើងរបៀបណា ព្រោះយើងមិនបានរស់នៅដោយគ្មានសណ្ដាប់ធ្នាប់ក្នុងចំណោមអ្នករាល់គ្នាទេ