1. យើងដឹងថា បើរោងដែលជាលំនៅរបស់យើងនៅផែនដីនេះត្រូវរើចោល នោះយើងមានវិមានមកពីព្រះជាម្ចាស់ជាលំនៅអស់កល្បជានិច្ចនៅស្ថានសួគ៌ដែលមិនធ្វើដោយដៃមនុស្សទេ
2. ដ្បិតនៅក្នុងលំនៅនេះ យើងថ្ងូរចង់ពាក់លំនៅរបស់យើងដែលមកពីស្ថានសួគ៌នោះណាស់
3. បើបានពាក់ហើយ នោះយើងនឹងឃើញថា មិននៅអាក្រាតទៀតទេ។
4. ដ្បិតពេលយើងកំពុងនៅក្នុងរោងនេះ យើងថ្ងូរណាស់ដោយមានបន្ទុកធ្ងន់ ប៉ុន្ដែមិនមែនដោយសារយើងចង់ដោះចេញទេ គឺចង់ពាក់វិញ ដើម្បីឲ្យជីវិតលេបយកអ្វីដែលតែងតែស្លាប់។
5. ព្រះអង្គដែលបង្កើតយើងសម្រាប់ការនេះ គឺជាព្រះជាម្ចាស់ដែលបានប្រទានព្រះវិញ្ញាណមកយើងទុកជារបស់បញ្ចាំចិត្ដ
6. ដូច្នេះហើយ យើងមានចិត្ដក្លាហានជានិច្ច ហើយដឹងថា ពេលយើងនៅក្នុងរូបកាយនេះនៅឡើយ នោះយើងនៅឃ្លាតឆ្ងាយពីព្រះអម្ចាស់
7. ដ្បិតយើងរស់នៅដោយជំនឿ មិនមែនដោយការមើលឃើញទេ
8. ហេតុនេះហើយ យើងមានចិត្ដក្លាហាន ហើយពេញចិត្ដនឹងចាកចេញពីរូបកាយនេះ ទៅនៅជាមួយព្រះអម្ចាស់ប្រសើរជាង
9. ដូច្នេះហើយមិនថា នៅក្ដី ឬចាកចេញទៅក្ដី យើងមានបំណងឲ្យគាប់ព្រះហឫទ័យព្រះអង្គណាស់
10. ព្រោះយើងទាំងអស់គ្នាត្រូវបង្ហាញខ្លួននៅចំពោះមុខទីជំនុំជម្រះរបស់ព្រះគ្រិស្ដ ដើម្បីឲ្យម្នាក់ៗទទួលផលតាមអ្វីដែលបានប្រព្រឹត្តតាមរយៈរូបកាយនេះ មិនថាល្អ ឬអាក្រក់ឡើយ។
11. ហេតុនេះហើយ ដោយស្គាល់ពីការកោតខ្លាចព្រះអម្ចាស់ បានជាយើងបញ្ចុះបញ្ចូលមនុស្សឲ្យជឿ។ យើងបានបង្ហាញឲ្យឃើញច្បាស់នៅចំពោះព្រះជាម្ចាស់ ហើយខ្ញុំក៏សង្ឃឹមថា បានបង្ហាញឲ្យឃើញច្បាស់ដល់មនសិការរបស់អ្នករាល់គ្នាដែរ។