6. ពីព្រោះព្រះជាម្ចាស់ដែលបានមានបន្ទូលឲ្យមានពន្លឺភ្លឺចេញពីសេចក្ដីងងឹត ព្រះអង្គបានផ្ដល់ពន្លឺមកក្នុងចិត្ដរបស់យើង ដើម្បីបំភ្លឺការយល់ដឹងអំពីសិរីរុងរឿងរបស់ព្រះជាម្ចាស់ដែលនៅលើព្រះភក្រ្ដព្រះយេស៊ូគ្រិស្ដ។
7. ដូច្នេះយើងមានទ្រព្យសម្បត្ដិនៅក្នុងភាជនៈដីនេះ ដើម្បីបញ្ជាក់ថា អំណាចដ៏ឧត្ដុង្គឧត្ដមមកពីព្រះជាម្ចាស់ មិនមែនមកពីយើងទេ។
8. យើងត្រូវគេសង្កត់សង្កិនគ្រប់បែបយ៉ាង ប៉ុន្ដែមិនទាន់ទាល់ច្រកទេ ហើយយើងស្មុគស្មាញ ប៉ុន្ដែមិនទាន់ទាល់គំនិតឡើយ
9. ត្រូវគេបៀតបៀន ប៉ុន្ដែមិនទាន់ត្រូវបានបោះបង់ចោលឡើយ ហើយត្រូវគេវាយឲ្យដួល ប៉ុន្ដែមិនទាន់ត្រូវបានសម្លាប់ឡើយ។
10. យើងតែងតែផ្ទុកការសោយទិវង្គតរបស់ព្រះយេស៊ូក្នុងរូបកាយរបស់យើងជានិច្ច ដើម្បីឲ្យជីវិតរបស់ព្រះយេស៊ូបានបង្ហាញឲ្យឃើញតាមរយៈរូបកាយរបស់យើងដែរ
11. ហើយដោយព្រោះព្រះយេស៊ូ យើងដែលនៅរស់នេះត្រូវបានប្រគល់ទៅឯសេចក្ដីស្លាប់ជានិច្ច ដើម្បីឲ្យជីវិតរបស់ព្រះយេស៊ូបានបង្ហាញឲ្យឃើញតាមរយៈរូបកាយរបស់យើងដែលតែងតែស្លាប់នេះ
12. ដូច្នេះហើយបានជាសេចក្ដីស្លាប់ធ្វើការក្នុងយើង ប៉ុន្ដែជីវិតធ្វើការក្នុងអ្នករាល់គ្នាវិញ
13. គឺយើងមានវិញ្ញាណនៃជំនឿតែមួយ ស្របតាមសេចក្ដីដែលបានចែងទុកថា៖ «ខ្ញុំជឿ បានជាខ្ញុំនិយាយ» ដូច្នេះយើងក៏ជឿដែរ បានជាយើងនិយាយ
14. ដោយដឹងថា ព្រះអង្គដែលប្រោសព្រះអម្ចាស់យេស៊ូឲ្យរស់ឡើងវិញ ក៏ប្រោសយើងឲ្យរស់ឡើងវិញជាមួយនឹងព្រះយេស៊ូដែរ ព្រមទាំងឲ្យឈរនៅជាមួយអ្នករាល់គ្នាទៀតផង។