14. ដោយដឹងថា ព្រះអង្គដែលប្រោសព្រះអម្ចាស់យេស៊ូឲ្យរស់ឡើងវិញ ក៏ប្រោសយើងឲ្យរស់ឡើងវិញជាមួយនឹងព្រះយេស៊ូដែរ ព្រមទាំងឲ្យឈរនៅជាមួយអ្នករាល់គ្នាទៀតផង។
15. ដូច្នេះ អ្វីៗទាំងអស់ជាប្រយោជន៍សម្រាប់អ្នករាល់គ្នាដើម្បីឲ្យព្រះគុណមានកាន់តែហូរហៀរដល់មនុស្សជាច្រើន និងឲ្យមានការអរព្រះគុណកាន់តែច្រើនសម្រាប់ជាសិរីរុងរឿងរបស់ព្រះជាម្ចាស់ដែរ។
16. ហេតុនេះ យើងមិនរសាយចិត្ដឡើយ ដ្បិតទោះបីរូបកាយខាងក្រៅរបស់យើងខ្សោយទៅៗក៏ដោយ ក៏មនុស្សខាងក្នុងរបស់យើងត្រូវបានផ្លាស់ប្រែជាថ្មីពីមួយថ្ងៃទៅមួយថ្ងៃ
17. ដ្បិតសេចក្ដីវេទនាដ៏ស្រាលរបស់យើងតែមួយភ្លែតនេះបានធ្វើឲ្យយើងមានសិរីរុងរឿងដ៏លើសលប់អស់កល្បជានិច្ចប្រៀបផ្ទឹមមិនបានឡើយ។
18. ដូច្នេះហើយយើងមិនសម្លឹងមើលអ្វីដែលមើលឃើញទេ គឺអ្វីដែលមើលមិនឃើញវិញ ព្រោះអ្វីដែលមើលឃើញនៅមួយរយៈពេលប៉ុណ្ណោះ ប៉ុន្ដែអ្វីដែលមើលមិនឃើញនៅអស់កល្បជានិច្ច។