13. មិនមែនដូចលោកម៉ូសេដែលបាំងស្បៃមុខរបស់ខ្លួន ដើម្បីកុំឲ្យកូនចៅអ៊ីស្រាអែលមើលឃើញទីបញ្ចប់នៃអ្វីមួយដែលនឹងសាបសូន្យទៅ
14. ប៉ុន្ដែគំនិតរបស់ពួកគេត្រូវបានធ្វើឲ្យរឹងរូស ដ្បិតពេលអានកិច្ចព្រមព្រៀងចាស់ ស្បៃដដែលនោះនៅមានរហូតដល់សព្វថ្ងៃនេះ មិនទាន់ដោះចេញនៅឡើយទេ ព្រោះវានឹងត្រូវដោះចេញនៅក្នុងព្រះគ្រិស្ដ
15. រហូតដល់សព្វថ្ងៃនេះ ពេលណាក៏ដោយដែលពួកគេអានក្រឹត្យវិន័យរបស់លោកម៉ូសេ នោះមានស្បៃបាំងចិត្ដរបស់ពួកគេ។
16. ប៉ុន្ដែស្បៃនោះត្រូវបានដោះចេញ ពេលណាដែលពួកគេបែរមករកព្រះអម្ចាស់
17. រីឯព្រះអម្ចាស់ជាព្រះវិញ្ញាណ ហើយកន្លែងណាមានព្រះវិញ្ញាណរបស់ព្រះអម្ចាស់ កន្លែងនោះមានសេរីភាព
18. ដូច្នេះយើងទាំងអស់គ្នាកំពុងឆ្លុះឲ្យឃើញសិរីរុងរឿងរបស់ព្រះអម្ចាស់ដោយគ្មានស្បៃបាំងមុខ យើងត្រូវបានផ្លាស់ប្រែពីសិរីរុងរឿងទៅសិរីរុងរឿងឲ្យមានរូបរាងដូចព្រះអង្គ នេះគឺមកពីព្រះអម្ចាស់ដ៏ជាព្រះវិញ្ញាណ។