1. ខ្ញុំសម្រេចចិត្ដដូច្នេះថា ខ្ញុំមិនមកជួបអ្នករាល់គ្នា ទាំងមានការព្រួយចិត្ដទៀតឡើយ
2. បើខ្ញុំធ្វើឲ្យអ្នករាល់គ្នាព្រួយ តើមានអ្នកណាធ្វើឲ្យខ្ញុំអរសប្បាយបានក្រៅពីអ្នកដែលខ្ញុំធ្វើឲ្យព្រួយប៉ុណ្ណោះ
3. ដូច្នេះខ្ញុំបានសរសេរសេចក្ដីនេះ ដើម្បីកុំឲ្យខ្ញុំមានការព្រួយចិត្ដដោយសារអស់អ្នកដែលគួរធ្វើឲ្យខ្ញុំត្រេកអរនៅពេលខ្ញុំមកដល់។ ខ្ញុំជឿជាក់ចំពោះអ្នកទាំងអស់គ្នាថា អំណររបស់ខ្ញុំ ជាអំណររបស់អ្នកទាំងអស់គ្នាដែរ។
4. ខ្ញុំបានសរសេរមកអ្នករាល់គ្នា ទាំងស្រក់ទឹកភ្នែក ដោយមានសេចក្ដីវេទនាជាច្រើន និងឈឺចាប់ក្នុងចិត្ដ មិនមែនដើម្បីឲ្យអ្នករាល់គ្នាព្រួយទេ គឺដើម្បីឲ្យអ្នករាល់គ្នាដឹងពីសេចក្ដីស្រឡាញ់ដែលខ្ញុំមានយ៉ាងលើសលប់ចំពោះអ្នករាល់គ្នា។
5. ប៉ុន្ដែបើអ្នកណាម្នាក់ធ្វើឲ្យព្រួយ អ្នកនោះមិនមែនធ្វើឲ្យខ្ញុំព្រួយទេ ប៉ុន្ដែឲ្យអ្នកទាំងអស់គ្នាព្រួយខ្លះ គឺខ្ញុំមិនបំផ្លើសទេ
6. ហើយការដាក់ទោសសម្រាប់មនុស្សបែបនេះពីមនុស្សភាគច្រើន នោះល្មមហើយ
7. ដូច្នេះអ្នករាល់គ្នាគួរលើកលែងទោស ព្រមទាំងកម្សាន្ដចិត្ដគាត់វិញ ក្រែងលោការព្រួយចិត្ដហួសប្រមាណលេបយកអ្នកនោះទៅ
8. ហេតុនេះខ្ញុំសូមដាស់តឿនអ្នករាល់គ្នាឲ្យបញ្ជាក់ពីសេចក្ដីស្រឡាញ់ចំពោះគាត់។