1. នេះជាលើកទីបីហើយដែលខ្ញុំមកឯអ្នករាល់គ្នា គ្រប់ពាក្យសំដីទាំងអស់នឹងត្រូវរាប់ជាបានការដោយមាត់សាក្សីពីរ ឬបីនាក់
2. ខ្ញុំធ្លាប់ប្រាប់រួចមកហើយ កាលនៅជាមួយអ្នករាល់គ្នាលើកទីពីរ ប៉ុន្ដែឥឡូវនេះ ពេលមិននៅជាមួយ ខ្ញុំប្រាប់ជាមុនទៀតដល់ពួកអ្នកដែលបានប្រព្រឹត្ដបាបពីមុន និងពួកអ្នកទាំងអស់ផ្សេងទៀតថា បើខ្ញុំមកម្ដងទៀត ខ្ញុំមិនអត់ឱនឲ្យទេ។
3. ដ្បិតអ្នករាល់គ្នាកំពុងរកភស្ដុតាងអំពីការដែលព្រះគ្រិស្ដមានបន្ទូលតាមរយៈខ្ញុំ ព្រះអង្គមិនខ្សោយទេចំពោះអ្នករាល់គ្នា គឺព្រះអង្គមានអំណាចនៅក្នុងអ្នករាល់គ្នា