19. អ្នករាល់គ្នាស្មានជារហូតមកថា យើងដោះសានឹងអ្នករាល់គ្នា ប៉ុន្ដែយើងនិយាយនៅក្នុងព្រះគ្រិស្ដនៅចំពោះព្រះជាម្ចាស់វិញ បងប្អូនជាទីស្រឡាញ់អើយ! សេចក្ដីទាំងអស់នោះគឺសម្រាប់ស្អាងចិត្ដអ្នករាល់គ្នាទេ។
20. ដ្បិតខ្ញុំខ្លាចក្រែងលោពេលខ្ញុំមកដល់ ខ្ញុំឃើញថា អ្នករាល់គ្នាមិនដូចជាអ្វីដែលខ្ញុំប៉ង រីឯអ្នករាល់គ្នាក៏ឃើញថា ខ្ញុំមិនដូចជាអ្វីដែលអ្នករាល់គ្នាប៉ងដែរ ឬក្រែងលោមានការឈ្លោះប្រកែក ការឈ្នានីស កំហឹង ការប្រជែង ការនិយាយបង្ខូច ការបរិហារកេរ្ដិ៍ ការក្រអឺតក្រទម និងសេចក្ដីវឹកវរ
21. ឬក្រែងលោពេលខ្ញុំមកម្ដងទៀត នោះព្រះជាម្ចាស់របស់ខ្ញុំនឹងបន្ទាបខ្ញុំនៅចំពោះមុខអ្នករាល់គ្នា ហើយខ្ញុំត្រូវកើតទុក្ខចំពោះមនុស្សជាច្រើនដែលបានប្រព្រឹត្ដបាបពីមុន ប៉ុន្ដែមិនប្រែចិត្ដពីសេចក្ដីស្មោកគ្រោក អំពើអសីលធម៌ខាងផ្លូវភេទ និងអំពើល្មោភកាមដែលគេបានប្រព្រឹត្ដ។