1. ខ្ញុំត្រូវតែអួតទោះបីគ្មានប្រយោជន៍ក៏ដោយ ប៉ុន្ដែខ្ញុំនឹងបន្ដអួតអំពីនិមិត្ដ និងការបើកសំដែងរបស់ព្រះអម្ចាស់
2. ខ្ញុំស្គាល់មនុស្សម្នាក់នៅក្នុងព្រះគ្រិស្ដ ដែលកាលពីដប់បួនឆ្នាំមុនត្រូវបានឆក់យកទៅស្ថានសួគ៌ទីបី (ទោះបីគាត់ទៅទាំងនៅក្នុងរូបកាយ ឬក្រៅរូបកាយ នោះខ្ញុំមិនដឹងទេ ប៉ុន្ដែព្រះជាម្ចាស់ជ្រាប)
3. ហើយខ្ញុំដឹងទៀតថា មនុស្សបែបនេះ (ទោះបីគាត់ទៅ ទាំងនៅក្នុងរូបកាយ ឬក្រៅរូបកាយ នោះខ្ញុំមិនដឹងទេ ប៉ុន្ដែព្រះជាម្ចាស់ជ្រាប)
4. ត្រូវបានឆក់យកទៅស្ថានសួគ៌ ហើយបានឮពាក្យដែលមិនអាចបរិយាយបាន ក៏មិនអនុញ្ញាតឲ្យមនុស្សនិយាយឡើយ។
5. ខ្ញុំនឹងអួតអំពីមនុស្សបែបនេះ ប៉ុន្ដែចំពោះខ្លួនខ្ញុំ ខ្ញុំមិនអួតទេ លើកលែងតែអំពីភាពកម្សោយរបស់ខ្ញុំ