23. តើពួកគេជាអ្នកបម្រើព្រះគ្រិស្ដឬ? ខ្ញុំនិយាយដូចជាមនុស្សឆ្កួតថា ខ្ញុំលើសពួកគេទៅទៀត ខ្ញុំបានធ្វើការនឿយហត់យ៉ាងលើសលប់ ជាប់ឃុំឃាំងជាញឹកញាប់ ត្រូវគេវាយជាញឹកញាប់ ហើយជិតស្លាប់ជាច្រើនលើកច្រើនសា
24. ជនជាតិយូដាបានវាយខ្ញុំសែសិបរំពាត់ខ្វះមួយ ចំនួនប្រាំដងហើយ
25. ខ្ញុំត្រូវគេវាយនឹងដំបងបីដង ត្រូវគេគប់នឹងដុំថ្មមួយដង លិចសំពៅបីដង រសាត់នៅមហាសមុទ្រអស់មួយថ្ងៃមួយយប់
26. ខ្ញុំបានធ្វើដំណើរជាញឹកញាប់ប្រថុយនឹងគ្រោះថ្នាក់នៅតាមទន្លេ គ្រោះថ្នាក់ដោយសារចោរប្លន់ គ្រោះថ្នាក់ដោយសារជនជាតិឯង គ្រោះថ្នាក់ដោយសារសាសន៍ដទៃ គ្រោះថ្នាក់នៅតាមក្រុង គ្រោះថ្នាក់នៅតាមទីរហោឋាន គ្រោះថ្នាក់នៅតាមសមុទ្រ និងគ្រោះថ្នាក់ដោយសារបងប្អូនក្លែងក្លាយ