2. យើងស្គាល់វិញ្ញាណរបស់ព្រះជាម្ចាស់បានដោយរបៀបនេះ គឺវិញ្ញាណទាំងឡាយណាដែលទទួលស្គាល់ថា ព្រះយេស៊ូគ្រិស្ដបានយាងមកក្នុងសាច់ឈាម វិញ្ញាណនោះហើយដែលមកពីព្រះជាម្ចាស់
3. ប៉ុន្ដែវិញ្ញាណទាំងឡាយណាដែលមិនទទួលស្គាល់ព្រះយេស៊ូ វិញ្ញាណនោះមិនមែនមកពីព្រះជាម្ចាស់ទេ គឺជាវិញ្ញាណរបស់អ្នកប្រឆាំងព្រះគ្រិស្ដ ដែលអ្នករាល់គ្នាបានឮថានឹងមក ឥឡូវនេះ គេនៅក្នុងពិភពលោកនេះស្រាប់ហើយ។
4. កូនតូចៗអើយ! អ្នករាល់គ្នាមកពីព្រះជាម្ចាស់ ហើយអ្នករាល់គ្នាក៏ឈ្នះពួកគេដែរ ព្រោះព្រះអង្គដែលគង់នៅក្នុងអ្នករាល់គ្នាធំជាងម្នាក់ដែលនៅក្នុងលោកិយនេះ។
5. ពួកគេមកពីលោកិយ បានជានិយាយរឿងរបស់លោកិយ ហើយលោកិយក៏ស្ដាប់ពួកគេដែរ។