១ យ៉ូហាន 2:1-4 Khmer Christian Bible (KCB)

1. កូន​តូចៗ​របស់​ខ្ញុំ​អើយ!​ ខ្ញុំ​សរសេរ​សេចក្ដី​ទាំង​នេះ​មក​អ្នក​រាល់គ្នា​ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់គ្នា​ប្រព្រឹត្ដ​បាប​ ផ្ទុយ​ទៅ​វិញ​ បើ​អ្នក​ណា​ម្នាក់​ប្រព្រឹត្ដ​បាប​ នោះ​យើង​មាន​អ្នក​ជំនួយ​ម្នាក់​នៅ​ចំពោះ​ព្រះវរបិតា​ គឺ​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះ​ដ៏​សុចរិត​

2. ព្រះអង្គ​ជា​យញ្ញបូជា​ប្រោស​លោះ​សម្រាប់​បាប​របស់​យើង​ ហើយ​មិន​មែន​សម្រាប់​តែ​បាប​របស់​យើង​ប៉ុណ្ណោះ​ទេ​ គឺ​សម្រាប់​បាប​របស់​ពិភព​លោក​ទាំង​មូល​ដែរ។​

3. យើង​ដឹង​ថា​ យើង​បាន​ស្គាល់​ព្រះអង្គ​ដោយសារ​សេចក្ដី​នេះ​ គឺ​បើ​យើង​កាន់​តាម​បញ្ញត្ដិ​របស់​ព្រះអង្គ‍។​

4. អ្នក​ណា​និយាយ​ថា​ខ្ញុំ​បាន​ស្គាល់​ព្រះអង្គ​ហើយ​ ប៉ុន្ដែ​មិន​កាន់​តាម​បញ្ញត្ដិ​របស់​ព្រះអង្គ​ អ្នក​នោះ​ជា​អ្នក​កុហក​ ហើយ​សេចក្ដី​ពិត​មិន​នៅ​ក្នុង​អ្នក​នោះ​ទេ​

១ យ៉ូហាន 2