3. បើអ្នកណាបង្រៀនសេចក្ដីណាផ្សេងទៀត ហើយមិនយល់ស្របនឹងព្រះបន្ទូលដ៏ត្រឹមត្រូវរបស់ព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើង និងសេចក្ដីបង្រៀនអំពីការគោរពកោតខ្លាចព្រះជាម្ចាស់
4. អ្នកនោះកើតមានចិត្ដធំហើយ គេមិនយល់អ្វីទាំងអស់ គឺវក់តែនឹងការសួរដេញដោលគ្នា ហើយប្រកែកគ្នាអំពីពាក្យដែលនាំឲ្យមានការឈ្នានីស ការបាក់បែក ការជេរប្រមាថ ការសង្ស័យដ៏អាក្រក់
5. និងការឈ្លោះប្រកែកមិនចេះចប់មិនចេះហើយរបស់មនុស្សដែលមានគំនិតស្អុយរលួយ ហើយគ្មានសេចក្ដីពិតក្នុងខ្លួន ព្រោះពួកគេស្មានថា ការគោរពកោតខ្លាចព្រះជាម្ចាស់ជាមធ្យោបាយនាំឲ្យបានកម្រៃ