19. មិនត្រូវទទួលយកពាក្យចោទប្រកាន់ទាស់នឹងចាស់ទុំណាម្នាក់ឡើយ លើកលែងតែមានសាក្សីពីរ ឬបីនាក់។
20. រីឯអ្នកដែលប្រព្រឹត្ដបាប ចូរស្ដីបន្ទោសអ្នកនោះនៅចំពោះមុខមនុស្សទាំងអស់ ដើម្បីឲ្យអ្នកផ្សេងទៀតខ្លាចដែរ។
21. នៅចំពោះព្រះជាម្ចាស់ និងព្រះគ្រិស្ដយេស៊ូ ព្រមទាំងពួកទេវតាដែលព្រះអង្គបានជ្រើសរើស ខ្ញុំសូមដាស់តឿនយ៉ាងម៉ឹងម៉ាត់ថា អ្នកត្រូវកាន់តាមសេចក្ដីទាំងនេះដោយមិនរើសមុខអ្នកណា ឬធ្វើអ្វីដោយលំអៀងឡើយ។
22. កុំប្រញាប់ដាក់ដៃលើអ្នកណាម្នាក់ ហើយមិនត្រូវរួមចំណែកក្នុងបាបរបស់អ្នកដទៃឡើយ ផ្ទុយទៅវិញ ចូររក្សាខ្លួនឲ្យបរិសុទ្ធ។
23. កុំផឹកតែទឹកឡើយ ចូរផឹកស្រាទំពាំងបាយជូរបន្ដិចបន្ដួចផង ដោយព្រោះក្រពះ និងជំងឺដែលអ្នកមានជារឿយៗ។
24. បាបរបស់មនុស្សខ្លះបង្ហាញឲ្យឃើញច្បាស់នៅមុនការជំនុំជម្រះ ប៉ុន្ដែបាបរបស់មនុស្សខ្លះនឹងបង្ហាញឲ្យឃើញតាមក្រោយ
25. រីឯការល្អវិញ ក៏ឃើញច្បាស់ដូច្នោះដែរ ហើយទោះបីមិនឃើញច្បាស់ ក៏មិនអាចលាក់បាំងបានដែរ។