7. អ្នកនោះក៏ត្រូវមានកេរ្ដិ៍ឈ្មោះល្អពីអ្នកដទៃដែរ ក្រែងលោគាត់ត្រូវគេដៀលត្មះ ហើយធ្លាក់ទៅក្នុងអន្ទាក់របស់អារក្សសាតាំង។
8. រីឯអ្នកជំនួយវិញ ក៏ដូច្នោះដែរ ត្រូវតែជាអ្នកដែលគួរគោរព មិននិយាយសំដីពីរ មិនចំណូលស្រាពេក ឬលោភលន់ចង់បានដោយថោកទាបឡើយ
9. គាត់ត្រូវកាន់តាមអាថ៌កំបាំងរបស់ជំនឿដោយមនសិការបរិសុទ្ធ។
10. ត្រូវពិសោធអ្នកទាំងនោះជាមុនសិន កាលបើឃើញថាជាអ្នកដែលឥតបន្ទោសបាន សឹមឲ្យអ្នកទាំងនោះធ្វើជាអ្នកជំនួយចុះ។
11. រីឯស្រីៗវិញ ក៏ដូច្នោះដែរ ត្រូវតែជាអ្នកដែលគួរគោរព មិននិយាយមួលបង្កាច់ ផ្ទុយទៅវិញ ចេះទប់ចិត្ដ ហើយស្មោះត្រង់ក្នុងគ្រប់ការទាំងអស់។