3. ពេលខ្ញុំរៀបទៅស្រុកម៉ាសេដូន ខ្ញុំបានលើកទឹកចិត្ដអ្នកឲ្យស្នាក់នៅក្នុងក្រុងអេភេសូរ ដើម្បីឲ្យអ្នកបង្គាប់អ្នកខ្លះកុំឲ្យបង្រៀនសេចក្ដីផ្សេង
4. ឬចាប់អារម្មណ៍នឹងរឿងព្រេង និងបញ្ជីវង្សត្រកូលដែលមិនចេះចប់មិនចេះហើយនោះឡើយ ព្រោះរឿងទាំងនោះធ្វើឲ្យមានការជជែកដេញដោលគ្នាជាជាងការបម្រើព្រះជាម្ចាស់ដោយជំនឿ។
5. គោលបំណងរបស់សេចក្ដីបង្គាប់នេះ គឺឲ្យមានសេចក្ដីស្រឡាញ់ដែលកើតចេញពីចិត្ដបរិសុទ្ធ ពីមនសិការល្អ និងពីជំនឿដ៏ឥតពុតត្បុត
6. ដ្បិតអ្នកខ្លះបានវង្វេងចេញពីសេចក្ដីទាំងនេះ ហើយបែរទៅរកការនិយាយឥតប្រយោជន៍វិញ
7. ពួកគេចង់ធ្វើជាគ្រូគម្ពីរវិន័យ ប៉ុន្ដែពួកគេមិនយល់សេចក្ដីដែលពួកគេនិយាយ ឬសេចក្ដីដែលពួកគេអះអាងផង។
8. យើងដឹងថាគម្ពីរវិន័យល្អ បើគេប្រើបានត្រឹមត្រូវ
9. យើងក៏ដឹងការនេះដែរថា ក្រឹត្យវិន័យមិនមែនបង្កើតមកសម្រាប់មនុស្សសុចរិតទេ គឺសម្រាប់មនុស្សល្មើសច្បាប់ មនុស្សមិនស្ដាប់បង្គាប់ មនុស្សមិនគោរពកោតខ្លាចព្រះជាម្ចាស់ មនុស្សបាប មនុស្សមិនបរិសុទ្ធ មនុស្សប្រមាថព្រះជាម្ចាស់ មនុស្សសម្លាប់ឪពុកម្ដាយ មនុស្សសម្លាប់គេ
10. មនុស្សប្រព្រឹត្ដអំពើអសីលធម៌ខាងផ្លូវភេទ មនុស្សរួមភេទជាមួយភេទដូចគ្នា ពួកជួញដូរមនុស្ស ពួកកុហក ពួកស្បថបំពាន និងការអ្វីផ្សេងទៀតដែលប្រឆាំងនឹងសេចក្ដីបង្រៀនត្រឹមត្រូវ