17. ចូរអធិស្ឋានឥតឈប់ឈរ!
18. ចូរអរព្រះគុណព្រះជាម្ចាស់ក្នុងគ្រប់ការទាំងអស់ ដ្បិតនេះជាបំណងរបស់ព្រះជាម្ចាស់សម្រាប់អ្នករាល់គ្នាដែលនៅក្នុងព្រះគ្រិស្ដយេស៊ូ។
19. កុំពន្លត់ព្រះវិញ្ញាណ
20. កុំមើលងាយការថ្លែងព្រះបន្ទូល
21. ប៉ុន្ដែចូរពិសោធគ្រប់ការទាំងអស់ ហើយប្រព្រឹត្ដអ្វីដែលល្អយ៉ាងខ្ជាប់ខ្ជួន
22. ចូរចៀសវាងសេចក្ដីអាក្រក់គ្រប់បែបយ៉ាង។
23. សូមព្រះជាម្ចាស់នៃសេចក្ដីសុខសាន្តញែកអ្នករាល់គ្នាជាបរិសុទ្ធទាំងស្រុង ហើយរក្សាព្រលឹង វិញ្ញាណ និងរូបកាយរបស់អ្នករាល់គ្នាឲ្យឥតបន្ទោសបាន រហូតដល់ព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់នៃយើងយាងមក។
24. ព្រះអង្គដែលបានត្រាស់ហៅអ្នករាល់គ្នា ព្រះអង្គស្មោះត្រង់ ហើយព្រះអង្គនឹងសម្រេចការនោះមិនខាន។
25. បងប្អូនអើយ! សូមអធិស្ឋានសម្រាប់យើងផង។
26. ចូរជម្រាបសួរបងប្អូនទាំងអស់ដោយការថើបបរិសុទ្ធចុះ។
27. ខ្ញុំបង្គាប់អ្នករាល់គ្នានៅក្នុងព្រះអម្ចាស់ថា សូមអានសំបុត្រនេះឲ្យពួកបងប្អូនទាំងអស់ស្ដាប់ផង។
28. សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណរបស់ព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើង៕