14. បងប្អូនអើយ! យើងសូមដាស់តឿនអ្នករាល់គ្នាថា ចូរព្រមានអស់អ្នកដែលគ្មានសណ្ដាប់ធ្នាប់ ចូរលើកទឹកចិត្ដអស់អ្នកដែលបាក់ទឹកចិត្ដ ចូរជួយទ្រទ្រង់អស់អ្នកដែលខ្សោយ និងមានចិត្ដអត់ធ្មត់ចំពោះមនុស្សទាំងអស់។
15. ចូរប្រយ័ត្ន កុំឲ្យនរណាម្នាក់ប្រព្រឹត្ដអំពើអាក្រក់តបស្នងអំពើអាក្រក់ឡើយ ផ្ទុយទៅវិញ ចូរខំធ្វើអំពើល្អដល់គ្នាជានិច្ច និងដល់មនុស្សទាំងអស់។
16. ចូរអរសប្បាយជានិច្ច!
17. ចូរអធិស្ឋានឥតឈប់ឈរ!
18. ចូរអរព្រះគុណព្រះជាម្ចាស់ក្នុងគ្រប់ការទាំងអស់ ដ្បិតនេះជាបំណងរបស់ព្រះជាម្ចាស់សម្រាប់អ្នករាល់គ្នាដែលនៅក្នុងព្រះគ្រិស្ដយេស៊ូ។
19. កុំពន្លត់ព្រះវិញ្ញាណ
20. កុំមើលងាយការថ្លែងព្រះបន្ទូល
21. ប៉ុន្ដែចូរពិសោធគ្រប់ការទាំងអស់ ហើយប្រព្រឹត្ដអ្វីដែលល្អយ៉ាងខ្ជាប់ខ្ជួន
22. ចូរចៀសវាងសេចក្ដីអាក្រក់គ្រប់បែបយ៉ាង។
23. សូមព្រះជាម្ចាស់នៃសេចក្ដីសុខសាន្តញែកអ្នករាល់គ្នាជាបរិសុទ្ធទាំងស្រុង ហើយរក្សាព្រលឹង វិញ្ញាណ និងរូបកាយរបស់អ្នករាល់គ្នាឲ្យឥតបន្ទោសបាន រហូតដល់ព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់នៃយើងយាងមក។