3. ដ្បិតនេះជាបំណងរបស់ព្រះជាម្ចាស់ គឺឲ្យអ្នករាល់គ្នាបានបរិសុទ្ធ ដើម្បីឲ្យអ្នករាល់គ្នាចៀសវាងអំពើអសីលធម៌ខាងផ្លូវភេទ
4. ហើយម្នាក់ៗត្រូវចេះគ្រប់គ្រងរូបកាយរបស់ខ្លួនដោយបរិសុទ្ធ និងសេចក្ដីថ្លៃថ្នូរ
5. មិនមែនដោយចំណង់តណ្ហាដូចជាសាសន៍ដទៃ ដែលមិនស្គាល់ព្រះជាម្ចាស់នោះឡើយ។
6. មិនត្រូវឲ្យនរណាម្នាក់បំពាន ឬបោកប្រាស់បងប្អូនរបស់ខ្លួនក្នុងរឿងនេះឡើយ ព្រោះព្រះអម្ចាស់នឹងសងសឹកចំពោះរឿងទាំងនេះ ដូចដែលយើងបានប្រាប់អ្នករាល់គ្នាពីមុន និងបានបញ្ជាក់រួចហើយ
7. ដ្បិតព្រះជាម្ចាស់មិនបានហៅយើងមកក្នុងសេចក្ដីស្មោកគ្រោកទេ គឺមកក្នុងសេចក្ដីបរិសុទ្ធវិញ។
8. ដូច្នេះ អ្នកណាដែលបដិសេធសេចក្ដីនេះ អ្នកនោះមិនមែនបដិសេធមនុស្សទេ គឺបដិសេធព្រះជាម្ចាស់ដែលប្រទានព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះអង្គដល់អ្នករាល់គ្នាវិញ។
9. រីឯសេចក្ដីស្រឡាញ់ជាបងប្អូន ខ្ញុំមិនចាំបាច់សរសេរមកអ្នករាល់គ្នាទេ ព្រោះព្រះជាម្ចាស់បង្រៀនអ្នករាល់គ្នាឲ្យចេះស្រឡាញ់គ្នាទៅវិញទៅមកហើយ
10. ដ្បិតអ្នករាល់គ្នាស្រឡាញ់បងប្អូនទាំងអស់នៅស្រុកម៉ាសេដូនទាំងមូលមែន ប៉ុន្ដែបងប្អូនអើយ! យើងសូមលើកទឹកចិត្ដអ្នករាល់គ្នាឲ្យមានសេចក្ដីស្រឡាញ់នោះកាន់តែខ្លាំងឡើងៗ