9. តើយើងអាចអរព្រះគុណព្រះជាម្ចាស់ដូចម្ដេចអំពីអ្នករាល់គ្នា សម្រាប់គ្រប់ទាំងអំណរដែលយើងមានដោយសារអ្នករាល់គ្នានៅចំពោះព្រះជាម្ចាស់របស់យើង?
10. យើងទូលអង្វរអស់ពីចិត្តទាំងយប់ទាំងថ្ងៃ សូមឲ្យបានជួបមុខអ្នករាល់គ្នា ដើម្បីជួយបំពេញសេចក្ដីខ្វះខាតខាងឯជំនឿរបស់អ្នករាល់គ្នា។
11. សូមឲ្យព្រះជាម្ចាស់ជាព្រះវរបិតា និងព្រះអម្ចាស់យេស៊ូនៃយើង បើកផ្លូវឲ្យយើងបានមកជួបអ្នករាល់គ្នា។
12. សូមព្រះអម្ចាស់ប្រទានឲ្យអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់ច្រើនឡើង ហើយហូរហៀរដល់គ្នាទៅវិញទៅមក ព្រមទាំងដល់មនុស្សទាំងអស់ដូចដែលយើងបានស្រឡាញ់អ្នករាល់គ្នាដែរ
13. និងសូមឲ្យព្រះអង្គពង្រឹងចិត្ដអ្នករាល់គ្នាឲ្យមាំមួនឡើង ហើយបរិសុទ្ធឥតបន្ទោសបាននៅចំពោះព្រះជាម្ចាស់ជាព្រះវរបិតា នៅពេលដែលព្រះយេស៊ូជាព្រះអម្ចាស់របស់យើងយាងមកជាមួយពួកបរិសុទ្ធរបស់ព្រះអង្គ។ អាម៉ែន។