23. ព្រះអង្គបានបង់ថ្លៃលោះអ្នករាល់គ្នារួចហើយ ចូរកុំធ្វើជាបាវបម្រើរបស់មនុស្សទៀតឡើយ
24. បងប្អូនអើយ! ព្រះជាម្ចាស់ត្រាស់ហៅបងប្អូនម្នាក់ៗនៅក្នុងសណ្ឋានយ៉ាងណា ចូរឲ្យរស់នៅក្នុងសណ្ឋាននោះទៀតចុះ នៅចំពោះព្រះជាម្ចាស់។
25. រីឯមនុស្សមិនទាន់រៀបការ ខ្ញុំគ្មានសេចក្ដីបង្គាប់មកពីព្រះអម្ចាស់ទេ ប៉ុន្ដែខ្ញុំជូនគំនិតក្នុងនាមជាមនុស្សស្មោះត្រង់ដោយសារព្រះអម្ចាស់មេត្តា
26. ខ្ញុំគិតដូច្នេះថា ដែលមនុស្សនៅបែបនេះនោះល្អហើយ ដោយព្រោះការលំបាកនាពេលបច្ចុប្បន្ន។
27. បើអ្នកមានប្រពន្ធហើយ ចូរកុំរកផ្លូវលែងលះ បើអ្នកមិនទាន់មានប្រពន្ធទេ ចូរកុំយកប្រពន្ធ
28. ប៉ុន្ដែទោះបីអ្នករៀបការមែនក៏ដោយ អ្នកមិនបានធ្វើបាបទេ ហើយទោះបីស្រីក្រមុំរៀបការ នាងក៏មិនធ្វើបាបដែរ ប៉ុន្ដែមនុស្សបែបនេះនឹងមានសេចក្ដីវេទនាខាងឯសាច់ឈាម ដូច្នេះខ្ញុំចង់ឲ្យអ្នករាល់គ្នាចៀសផុតពីសេចក្ដីវេទនានោះ។
29. បងប្អូនអើយ! ខ្ញុំប្រាប់អំពីសេចក្ដីនេះថា ពេលវេលាកៀកណាស់ហើយ ដូច្នេះអ្នកមានប្រពន្ធគួរនៅដូចជាគ្មានប្រពន្ធ ចាប់ពីពេលនេះតទៅ
30. អ្នកយំសោកដូចជាមិនយំសោក អ្នកត្រេកអរដូចជាមិនត្រេកអរ ហើយអ្នកដែលទិញដូចជាមិនមានអ្វីសោះ