8. ដូច្នេះ ចូរឲ្យយើងធ្វើពិធីបុណ្យនេះដោយនំប៉័ងនៃចិត្ដបរិសុទ្ធ និងសេចក្ដីពិតដែលគ្មានមេនំប៉័ង គឺមិនមែនដោយមេនំប៉័ងចាស់ ឬមេនំប៉័ងនៃសេចក្ដីអាក្រក់ និងសេចក្ដីព្យាបាទឡើយ។
9. នៅក្នុងសំបុត្រ ខ្ញុំបានសរសេរប្រាប់អ្នករាល់គ្នា កុំឲ្យមានទំនាក់ទំនងជាមួយមនុស្សប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ
10. គឺមិនមែនសំដៅលើមនុស្សប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទទាំងអស់នៅលោកិយនេះ ឬមនុស្សលោភលន់ មនុស្សបោកប្រាស់ និងអ្នកថ្វាយបង្គំរូបព្រះនោះឡើយ បើដូច្នោះមែន អ្នករាល់គ្នាត្រូវចេញពីលោកិយនេះទៅ!
11. ប៉ុន្ដែពេលនេះ ខ្ញុំសរសេរប្រាប់អ្នករាល់គ្នាថា កុំឲ្យមានទំនាក់ទំនងជាមួយអ្នកណាម្នាក់ ដែលគេហៅថាជាបងប្អូន ប៉ុន្ដែជាមនុស្សប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ មនុស្សលោភលន់ អ្នកថ្វាយបង្គំរូបព្រះ អ្នកជេរប្រមាថ មនុស្សប្រមឹក មនុស្សបោកប្រាស់ គឺមិនត្រូវបរិភោគជាមួយមនុស្សបែបនេះឡើយ
12. តើខ្ញុំត្រូវវិនិច្ឆ័យពួកអ្នកក្រៅដើម្បីអ្វី ម្ដេចអ្នករាល់គ្នាមិនវិនិច្ឆ័យពួកអ្នកខាងក្នុងដូច្នេះ?
13. ដ្បិតព្រះជាម្ចាស់នឹងជំនុំជម្រះពួកអ្នកខាងក្រៅ ចូរដកមនុស្សអាក្រក់ចេញពីក្នុងចំណោមអ្នករាល់គ្នាចុះ។