2. ខ្ញុំបានឲ្យទឹកដោះអ្នករាល់គ្នាផឹក មិនមែនអាហាររឹងទេ ដ្បិតអ្នករាល់គ្នាមិនទាន់អាចបរិភោគបានឡើយ ហើយឥឡូវនេះក៏នៅតែមិនអាចដែរ
3. ដ្បិតអ្នករាល់គ្នានៅតែជាមនុស្សខាងសាច់ឈាម ព្រោះមានសេចក្ដីច្រណែន និងការឈ្លោះប្រកែកនៅក្នុងចំណោមអ្នករាល់គ្នា។ តើអ្នករាល់គ្នាមិនមែនជាមនុស្សខាងសាច់ឈាម ហើយរស់នៅតាមបែបមនុស្សទេឬ?
4. ដ្បិតពេលម្នាក់និយាយថា ខ្ញុំជាសិស្សរបស់លោកប៉ូល ហើយម្នាក់ទៀតថា ខ្ញុំជាសិស្សរបស់លោកអ័ប៉ុឡូស តើអ្នករាល់គ្នាមិនមែនជាមនុស្សទេឬ?
5. ដូច្នេះ តើលោកអ័ប៉ុឡូសជាអ្វី? ហើយលោកប៉ូលជាអ្វី? គឺជាអ្នកបម្រើ ដែលនាំឲ្យអ្នករាល់គ្នាជឿ ហើយម្នាក់ៗធ្វើតាមដែលព្រះអម្ចាស់ប្រទានឲ្យ។
6. ខ្ញុំបានដាំ លោកអ័ប៉ុឡូសបានស្រោចទឹក ប៉ុន្ដែព្រះជាម្ចាស់ធ្វើឲ្យដុះឡើង
7. ដូច្នេះ អ្នកដាំ និងអ្នកស្រោចទឹកមិនសំខាន់ទេ គឺព្រះជាម្ចាស់ដែលជាអ្នកធ្វើឲ្យដុះឡើងទេទើបសំខាន់
8. ឯអ្នកដាំ និងអ្នកស្រោចទឹកដូចគ្នាទេ គឺម្នាក់ៗនឹងទទួលបានរង្វាន់តាមពលកម្មរបស់ខ្លួន