16. តើអ្នករាល់គ្នាមិនដឹងទេឬថា អ្នករាល់គ្នាជាព្រះវិហាររបស់ព្រះជាម្ចាស់ ហើយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់គង់នៅក្នុងអ្នករាល់គ្នា?
17. បើអ្នកណាម្នាក់បំផ្លាញព្រះវិហាររបស់ព្រះជាម្ចាស់ ព្រះជាម្ចាស់នឹងបំផ្លាញអ្នកនោះ ដ្បិតព្រះវិហាររបស់ព្រះជាម្ចាស់បរិសុទ្ធ គឺជាអ្នករាល់គ្នានេះហើយ។
18. ចូរកុំបញ្ឆោតខ្លួនឯងឡើយ បើអ្នកណាម្នាក់នៅក្នុងចំណោមអ្នករាល់គ្នាស្មានថា ខ្លួនមានប្រាជ្ញានៅក្នុងលោកិយនេះ ចូរឲ្យអ្នកនោះត្រលប់ជាល្ងង់ខ្លៅចុះ ដើម្បីឲ្យគាត់មានប្រាជ្ញា
19. ព្រោះប្រាជ្ញារបស់លោកិយនេះ ជាសេចក្ដីល្ងង់ខ្លៅនៅចំពោះព្រះជាម្ចាស់ ដ្បិតមានសេចក្ដីចែងទុកថា៖ «ព្រះអង្គចាប់ពួកអ្នកប្រាជ្ញដោយសារល្បិចកលរបស់គេ»
20. ហើយមានចែងទុកទៀតថា៖ «ព្រះអម្ចាស់ជ្រាបថា គំនិតរបស់ពួកអ្នកប្រាជ្ញគ្មានប្រយោជន៍ឡើយ»
21. ដូច្នេះកុំអួតអំពីមនុស្សឡើយ ដ្បិតអ្វីៗទាំងអស់ជារបស់អ្នករាល់គ្នា
22. មិនថា លោកប៉ូល លោកអ័ប៉ុឡូស លោកកេផាស ពិភពលោកនេះ ជីវិត សេចក្ដីស្លាប់ អ្វីៗនាបច្ចុប្បន្ន ឬអ្វីៗនាអនាគត គឺជារបស់អ្នករាល់គ្នាទាំងអស់
23. ហើយអ្នករាល់គ្នាជារបស់ព្រះគ្រិស្ដ ហើយព្រះគ្រិស្ដជារបស់ព្រះជាម្ចាស់។