9. ប៉ុន្ដែដូចមានសេចក្ដីចែងទុកថា៖ «អ្វីដែលភ្នែកមិនដែលឃើញ ត្រចៀកមិនដែលស្តាប់ឮ ហើយចិត្តរបស់មនុស្សមិនដែលនឹកដល់ នោះជាអ្វីដែលព្រះជាម្ចាស់បានរៀបចំទុកសម្រាប់ពួកអ្នកដែលស្រឡាញ់ព្រះអង្គ»
10. ព្រះជាម្ចាស់បានបើកសំដែងឲ្យយើងយល់ពីសេចក្ដីនោះតាមរយៈព្រះវិញ្ញាណ ដ្បិតព្រះវិញ្ញាណឈ្វេងយល់គ្រប់ទាំងអស់ សូម្បីតែជម្រៅព្រះហឫទ័យរបស់ព្រះជាម្ចាស់
11. ដ្បិតមានតែវិញ្ញាណនៅក្នុងខ្លួនមនុស្សប៉ុណ្ណោះ ដែលស្គាល់ចិត្ដរបស់មនុស្ស ដូច្នេះក៏គ្មានអ្នកណាម្នាក់ស្គាល់ព្រះហឫទ័យរបស់ព្រះជាម្ចាស់បានដែរ មានតែព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ
12. រីឯយើងវិញ យើងមិនបានទទួលវិញ្ញាណរបស់លោកិយទេ គឺទទួលព្រះវិញ្ញាណមកពីព្រះជាម្ចាស់វិញ ដើម្បីឲ្យយើងស្គាល់អ្វីៗដែលព្រះជាម្ចាស់បានប្រទានដល់យើង
13. ហើយយើងក៏និយាយអំពីសេចក្ដីទាំងនោះដែរ គឺមិនមែនដោយពាក្យសំដីដែលបានបង្រៀនដោយប្រាជ្ញារបស់មនុស្សទេ គឺដោយពាក្យសំដីដែលព្រះវិញ្ញាណបានបង្រៀនវិញ ហើយក៏ប្រៀបធៀបសេចក្ដីខាងវិញ្ញាណជាមួយសេចក្ដីខាងវិញ្ញាណ
14. ប៉ុន្ដែមនុស្សខាងសាច់ឈាមមិនទទួលសេចក្ដីខាងព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ទេ ពីព្រោះសេចក្ដីទាំងនោះជាសេចក្ដីលេលាសម្រាប់គេ ហើយគេក៏មិនអាចយល់បានដែរ ដ្បិតសេចក្ដីទាំងនោះត្រូវវិនិច្ឆ័យខាងវិញ្ញាណ
15. រីឯមនុស្សខាងវិញ្ញាណវិនិច្ឆ័យអំពីសេចក្ដីគ្រប់យ៉ាង ប៉ុន្ដែគាត់មិនត្រូវអ្នកណាម្នាក់វិនិច្ឆ័យឡើយ។
16. ដ្បិតតើអ្នកណាស្គាល់គំនិតរបស់ព្រះអម្ចាស់បាន? តើអ្នកណានឹងបង្រៀនព្រះអង្គបាន? រីឯយើងវិញ យើងមានគំនិតរបស់ព្រះគ្រិស្ដ។