22. ផ្ទុយទៅវិញ អវយវៈណាដែលមើលទៅដូចជាខ្សោយជាងគេនៅក្នុងរូបកាយ នោះត្រលប់ជាសំខាន់វិញ
23. រីឯអវយវៈណាដែលយើងគិតថាអាប់ឱនជាងគេនៅក្នុងរូបកាយ នោះយើងសម្អិតសម្អាងឲ្យកាន់តែថ្លៃថ្នូរ ហើយអវយវៈរបស់យើងណាដែលមើលទៅមិនស្អាត នោះត្រលប់ជាកាន់តែស្អាតឡើង
24. ប៉ុន្ដែអវយវៈរបស់យើងដែលស្អាតហើយនោះ មិនត្រូវការសម្អិតសម្អាងឡើយ ដ្បិតព្រះជាម្ចាស់បានផ្គុំរូបកាយឡើង ដោយប្រទានឲ្យមានតម្លៃកាន់តែវិសេសដល់អវយវៈណាដែលមានការខ្វះខាត
25. ដើម្បីកុំឲ្យមានការបែកបាក់នៅក្នុងរូបកាយ ផ្ទុយទៅវិញ ឲ្យអវយវៈទាំងឡាយ ខ្វល់ខ្វាយចំពោះគ្នាទៅវិញទៅមក។
26. បើអវយវៈណាមួយឈឺចាប់ នោះអវយវៈទាំងអស់ក៏ឈឺចាប់ដែរ ឬបើអវយវៈណាមួយទទួលបានការសរសើរ នោះអវយវៈទាំងអស់ក៏អរសប្បាយដែរ។
27. អ្នករាល់គ្នាជារូបកាយរបស់ព្រះគ្រិស្ដ ហើយជាអវយវៈតាមផ្នែករៀងៗខ្លួន។
28. នៅក្នុងក្រុមជំនុំ ព្រះជាម្ចាស់បានតាំងឲ្យមានពួកសាវកជាមុន ទីពីរឲ្យមានពួកអ្នកនាំព្រះបន្ទូល ទីបីឲ្យមានពួកគ្រូ បន្ទាប់មកឲ្យមានអ្នកធ្វើការអស្ចារ្យ បន្ទាប់មកទៀត អំណោយទាននៃការប្រោសឲ្យជា អ្នកជំនួយការ អ្នកបម្រើការ និងអ្នកនិយាយភាសាចម្លែកអស្ចារ្យ។
29. តើគ្រប់គ្នាជាសាវកឬ? តើគ្រប់គ្នាជាអ្នកនាំព្រះបន្ទូលឬ? តើគ្រប់គ្នាជាគ្រូឬ? តើគ្រប់គ្នាជាអ្នកធ្វើការអស្ចារ្យឬ?