13. ព្រោះយើងទាំងអស់គ្នាបានទទួលពិធីជ្រមុជទឹកទៅក្នុងរូបកាយតែមួយ ដោយសារព្រះវិញ្ញាណតែមួយ មិនថា ជនជាតិយូដា ឬជនជាតិក្រេក មិនថា បាវបម្រើ ឬអ្នកមានសេរីភាពឡើយ គឺព្រះជាម្ចាស់ប្រទានឲ្យយើងទាំងអស់គ្នាផឹកព្រះវិញ្ញាណតែមួយ
14. ដ្បិតរូបកាយក៏មិនមែនមានអវយវៈតែមួយដែរ គឺមានច្រើន
15. ទោះបីជើងនិយាយថា៖ «ខ្ញុំមិនមែនជារបស់រូបកាយទេ ព្រោះខ្ញុំមិនមែនជាដៃ» ក៏ជើងនៅតែជារបស់រូបកាយ មិនថាមានហេតុផលនេះក៏ដោយ
16. ហើយទោះបីត្រចៀកនិយាយថា៖ «ខ្ញុំមិនមែនជារបស់រូបកាយទេ ព្រោះខ្ញុំមិនមែនជាភ្នែក» ក៏ត្រចៀកនៅតែជារបស់រូបកាយ មិនថាមានហេតុផលនេះក៏ដោយ
17. បើរូបកាយទាំងមូលជាភ្នែក តើនឹងស្ដាប់ឮនៅត្រង់ណា? បើរូបកាយទាំងមូលជាត្រចៀក តើនឹងស្រង់ក្លិននៅត្រង់ណា?
18. ប៉ុន្ដែព្រះជាម្ចាស់បានដាក់អវយវៈនិមួយៗនៅក្នុងរូបកាយតាមព្រះអង្គសព្វព្រះហឫទ័យ
19. ហើយបើទាំងអស់ជាអវយវៈតែមួយ តើរូបកាយនៅឯណា?