18. ហើយឲ្យភ្នែកចិត្តរបស់អ្នករាល់គ្នាបានភ្លឺឡើង ដើម្បីឲ្យអ្នករាល់គ្នាដឹងថា សេចក្ដីសង្ឃឹមនៃការត្រាស់ហៅរបស់ព្រះអង្គជាយ៉ាងណា មរតករបស់ព្រះអង្គនៅក្នុងពួកបរិសុទ្ធមានសិរីរុងរឿងដ៏បរិបូរជាយ៉ាងណា
19. ហើយអំណាចរបស់ព្រះអង្គមានភាពអស្ចារ្យលើសលប់ជាយ៉ាងណាសម្រាប់យើងជាអ្នកជឿដែលស្របតាមអានុភាពនៃព្រះចេស្ដាដ៏ខ្លាំងពូកែរបស់ព្រះអង្គ
20. អំណាចនេះព្រះជាម្ចាស់បានធ្វើការនៅក្នុងព្រះគ្រិស្ដ ដោយបានប្រោសព្រះគ្រិស្ដឲ្យរស់ពីការសោយទិវង្គតឡើងវិញ ព្រមទាំងឲ្យគង់នៅខាងស្ដាំព្រះអង្គនៅឯស្ថានសួគ៌