13. នៅពេលព្រះជាម្ចាស់សន្យាជាមួយលោកអ័ប្រាហាំ ព្រះអង្គបានស្បថនឹងអង្គទ្រង់ ព្រោះគ្មានអ្នកណាធំជាងព្រះអង្គដែលព្រះអង្គត្រូវស្បថនឹងគេឡើយ
14. ព្រះអង្គមានបន្ទូលថា៖ «យើងប្រាកដជានឹងប្រទានពរជាច្រើនដល់អ្នក ហើយយើងប្រាកដជានឹងធ្វើឲ្យពូជរបស់អ្នកកើនចំនួនច្រើនឡើង»។
15. ដូច្នេះ ក្រោយពីលោកអ័ប្រាហាំបានអត់ធ្មត់យ៉ាងយូរ គាត់ក៏បានទទួលតាមសេចក្ដីសន្យា
16. ដ្បិតមនុស្សតែងតែស្បថនឹងអ្នកដែលធំជាងខ្លួន ហើយគេចាត់ទុកសម្បថនោះថាបានការ ដើម្បីបញ្ចប់ទំនាស់គ្រប់បែបយ៉ាង។