13. អ្នកទាំងអស់នោះបានស្លាប់ទាំងមានជំនឿ ដោយមិនបានទទួលអ្វីៗតាមសេចក្ដីសន្យាផង ប៉ុន្ដែពួកគេបានឃើញ និងបានអបអរចំពោះអ្វីៗទាំងនោះពីចម្ងាយ ទាំងប្រកាសថាខ្លួនជាជនបរទេស ហើយជាអ្នកស្នាក់នៅបណ្ដោះអាសន្នលើផែនដីនេះ។
14. អ្នកដែលនិយាយដូច្នេះ បង្ហាញឲ្យឃើញច្បាស់ថា គេស្វែងរកស្រុកមួយ
15. ហើយបើគេនឹកស្រុកដែលគេបានចាកចេញមកនោះ គេមានឱកាសវិលត្រលប់ទៅវិញបាន
16. ប៉ុន្ដែតាមពិត ពួកគេចង់បានស្រុកមួយដ៏ប្រសើរជាងនោះ គឺជាស្រុកដែលនៅស្ថានសួគ៌។ ហេតុនេះហើយបានជាព្រះជាម្ចាស់មិនខ្មាសនឹងឲ្យពួកគេហៅថាព្រះរបស់ពួកគេឡើយ ដ្បិតព្រះអង្គបានរៀបចំក្រុងមួយសម្រាប់ពួកគេ។
17. ដោយសារជំនឿ នៅពេលព្រះជាម្ចាស់ល្បងលលោកអ័ប្រាហាំ គាត់បានថ្វាយអ៊ីសាកជាយញ្ញបូជា គឺគាត់ជាអ្នកដែលបានទទួលសេចក្ដីសន្យាទាំងអស់ បានថ្វាយកូនប្រុសតែមួយរបស់គាត់
18. ទោះបីមានសេចក្ដីថ្លែងទុកអំពីកូននោះក៏ដោយថា៖ «ពូជពង្សរបស់អ្នកនឹងត្រូវរាប់តាមរយៈអ៊ីសាក»។