1. ពេលកូនចៀមបកត្រាមួយក្នុងចំណោមត្រាទាំងប្រាំពីរ នោះខ្ញុំបានឃើញ ហើយបានឮសត្វមានជីវិតមួយក្នុងចំណោមសត្វមានជីវិតទាំងបួន និយាយដូចជាសំឡេងផ្គរលាន់ថា៖ «ចូរមក!»
2. ខ្ញុំក៏ឃើញសេះសមួយមក ហើយអ្នកជិះនៅលើវាកាន់ធ្នូ និងបានទទួលមកុដមួយ រួចបានចេញទៅទាំងមានជ័យជម្នះ ដើម្បីយកឈ្នះ។
3. ពេលកូនចៀមបកត្រាទីពីរ នោះខ្ញុំឮសត្វមានជីវិតទីពីរនិយាយថា៖ «ចូរមក!»