8. សត្វមានជីវិតទាំងបួននោះ សត្វនីមួយៗមានស្លាបប្រាំមួយ ក៏មានភ្នែកពេញនៅជុំវិញខ្លួន និងនៅខាងក្នុងខ្លួនដែរ ក៏ពោលពាក្យឥតឈប់ទាំងយប់ទាំងថ្ងៃថា៖ «បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ គឺព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់ ជាព្រះដែលគង់នៅតាំងពីដើម គង់នៅសព្វថ្ងៃ ហើយដែលត្រូវយាងមក»។
9. ពេលសត្វមានជីវិតទាំងនោះថ្វាយសិរីរុងរឿង ថ្វាយកិត្ដិយស និងថ្វាយការអរព្រះគុណដល់ព្រះអង្គដែលគង់នៅលើបល្ល័ង្ក គឺដល់ព្រះអង្គដែលមានព្រះជន្មរស់អស់កល្បជានិច្ច
10. នោះពួកចាស់ទុំទាំងម្ភៃបួននាក់ក៏ក្រាបចុះនៅចំពោះមុខព្រះអង្គដែលគង់នៅលើបល្ល័ង្ក ហើយថ្វាយបង្គំព្រះអង្គដែលមានព្រះជន្មរស់អស់កល្បជានិច្ច ព្រមទាំងដាក់មកុដរបស់ខ្លួនចុះនៅពីមុខបល្ល័ង្ក ទាំងនិយាយថា៖
11. «ព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំ ព្រះអង្គស័ក្ដិសមនឹងទទួលសិរីរុងរឿង កិត្ដិយស និងអំណាច ដ្បិតព្រះអង្គបានបង្កើតរបស់សព្វសារពើមក ហើយអ្វីៗទាំងអស់សុទ្ធតែកើតមក និងស្ថិតស្ថេរដោយសារបំណងរបស់ព្រះអង្គ»។