10. រីឯអារក្សសាតាំងដែលបោកបញ្ឆោតពួកគេ ត្រូវបានបោះទៅក្នុងបឹងភ្លើង និងស្ពាន់ធ័រ ជាកន្លែងដែលសត្វសាហាវនោះ និងអ្នកនាំព្រះបន្ទូលក្លែងក្លាយក៏នៅទីនោះដែរ ហើយពួកវានឹងត្រូវទទួលទារុណកម្មទាំងយប់ទាំងថ្ងៃអស់កល្បជានិច្ច។
11. បន្ទាប់មក ខ្ញុំបានឃើញបល័្លង្កសមួយយ៉ាងធំ និងព្រះអង្គដែលគង់លើបល្ល័ង្កនោះដែរ រីឯផែនដី និងផ្ទៃមេឃក៏រត់គេចពីព្រះភក្រ្ដរបស់ព្រះអង្គទៅ ហើយឥតឃើញមានកន្លែងណាទៀតសម្រាប់ពួកវាឡើយ។
12. ខ្ញុំបានឃើញមនុស្សស្លាប់ទាំងតូច ទាំងធំ ឈរនៅពីមុខបល្ល័ង្ក ហើយសៀវភៅជាច្រើនក៏ត្រូវបានបើកឡើង រួចសៀវភៅមួយទៀតដែលជាបញ្ជីជីវិត ក៏ត្រូវបានបើកឡើងដែរ។ ពួកមនុស្សស្លាប់ត្រូវបានជំនុំជម្រះពីការទាំងឡាយដែលបានកត់ទុកក្នុងសៀវភៅទាំងនោះទៅតាមការប្រព្រឹត្ដិរបស់ពួកគេ។
13. សមុទ្រក៏បានប្រគល់មនុស្សស្លាប់នៅក្នុងវា រីឯសេចក្ដីស្លាប់ និងស្ថាននរកក៏បានប្រគល់មនុស្សស្លាប់នៅក្នុងវា មកវិញដែរ ហើយពួកគេម្នាក់ៗត្រូវបានជំនុំជម្រះទៅតាមការប្រព្រឹត្ដិរបស់ពួកគេ។
14. បន្ទាប់មក សេចក្ដីស្លាប់ និងស្ថាននរកត្រូវបានបោះទៅក្នុងបឹងភ្លើង។ បឹងភ្លើងនេះហើយជាសេចក្ដីស្លាប់ទីពីរ