4. នោះពួកចាស់ទុំទាំងម្ភៃបួននាក់ និងសត្វមានជីវិតទាំងបួនក៏ក្រាបចុះ ហើយថ្វាយបង្គំព្រះជាម្ចាស់ដែលគង់លើបល្ល័ង្ក ទាំងនិយាយថា៖ «អាម៉ែន ហាលេលូយ៉ា!»
5. ហើយមានសំឡេងមួយចេញពីបល្ល័ង្កមកថា៖ «ឱ អស់អ្នកដែលជាបាវបម្រើរបស់ព្រះអង្គ និងពួកអ្នកដែលកោតខ្លាចព្រះអង្គទាំងតូច ទាំងធំអើយ! ចូរសរសើរព្រះជាម្ចាស់នៃយើងចុះ!»
6. ខ្ញុំបានឮសំឡេងដូចជាសំឡេងរបស់មនុស្សជាច្រើន ហើយដូចជាសំឡេងទឹកជាច្រើន និងដូចជាសំឡេងផ្គរលាន់យ៉ាងខ្លាំង បន្លឺឡើងថា៖ «ហាលេលូយ៉ា! ដ្បិតព្រះអម្ចាស់ជាព្រះរបស់យើង ជាព្រះដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់បានសោយរាជ្យហើយ
7. ចូរយើងត្រេកអរ ហើយរីករាយជាខ្លាំងចុះ រួចថ្វាយសិរីរុងរឿងដល់ព្រះអង្គ ដ្បិតដល់ពេលរៀបមង្គលការកូនចៀមហើយ រីឯកូនក្រមុំរបស់ព្រះអង្គក៏បានរៀបចំខ្លួនរួចជាស្រេចហើយដែរ
8. កូនក្រមុំបានទទួលការអនុញ្ញាតឲ្យស្លៀកសម្លៀកបំពាក់ក្រណាត់ទេសឯកប្រណិតយ៉ាងស្អាត ហើយភ្លឺ ដ្បិតសម្លៀកបំពាក់ក្រណាត់ទេសឯកប្រណិតនោះ ជាសេចក្ដីសុចរិតរបស់ពួកបរិសុទ្ធ»។
9. ទេវតាក៏និយាយមកខ្ញុំថា៖ «ចូរសរសេរដូច្នេះថា មានពរហើយ អស់អ្នកដែលត្រូវបានហៅឲ្យមកចូលរួមពិធីជប់លៀងមង្គលការរបស់កូនចៀម» ទេវតានោះក៏និយាយមកខ្ញុំទៀតថា៖ «សេចក្ដីទាំងនេះជាព្រះបន្ទូលដ៏ពិតរបស់ព្រះជាម្ចាស់»។