3. យើងនឹងឲ្យអំណាចដល់សាក្សីពីរនាក់របស់យើង ហើយពួកគេនឹងថ្លែងព្រះបន្ទូលអស់រយៈពេលមួយពាន់ពីររយហុកសិបថ្ងៃ ទាំងស្លៀកសំពត់ធ្មៃ»។
4. អ្នកទាំងនេះជាដើមអូលីវទាំងពីរ និងជាជើងចង្កៀងទាំងពីរដែលឈរនៅពីមុខព្រះអម្ចាស់នៃផែនដី។
5. បើមានអ្នកណាម្នាក់ចង់ធ្វើទុក្ខពួកគេ នោះនឹងមានភ្លើងចេញពីមាត់ពួកគេមក ហើយឆេះបំផ្លាញខ្មាំងសត្រូវរបស់ពួកគេ។ ដូច្នេះ បើមានអ្នកណាម្នាក់ចង់ធ្វើទុក្ខពួកគេ អ្នកនោះត្រូវតែស្លាប់បែបនេះឯង។
6. អ្នកទាំងនេះមានអំណាចនឹងបិទមេឃមិនឲ្យមានភ្លៀងធ្លាក់ក្នុងអំឡុងពេលដែលពួកគេថ្លែងព្រះបន្ទូល ហើយក៏មានអំណាចលើទឹកដើម្បីធ្វើឲ្យទឹកត្រលប់ទៅជាឈាម ព្រមទាំងវាយប្រហារផែនដីដោយគ្រោះកាចគ្រប់យ៉ាងជាញឹកញាប់តាមតែពួកគេចង់។