3. ទាំងស្រែកឡើងដោយសំឡេងយ៉ាងខ្លាំងដូចជាសត្វតោស្រែករោទ៍ ហើយពេលទេវតានោះស្រែកឡើង ផ្គរលាន់ទាំងប្រាំពីរក៏និយាយដែរ។
4. នៅពេលផ្គរលាន់ទាំងប្រាំពីរបាននិយាយរួចហើយនោះ ខ្ញុំក៏បម្រុងនឹងសរសេរទុក ប៉ុន្ដែខ្ញុំឮសំឡេងមួយចេញពីលើមេឃមកថា៖ «ចូរបំបិទសេចក្ដីដែលផ្គរលាន់ទាំងប្រាំពីរបាននិយាយនោះទៅ កុំសរសេរសេចក្ដីទាំងនោះទុកឡើយ»។
5. បន្ទាប់មក ទេវតាដែលខ្ញុំបានឃើញឈរលើសមុទ្រ និងលើដីគោកនោះ ក៏លើកដៃស្ដាំឡើងទៅស្ថានសួគ៌
6. ហើយស្បថនឹងព្រះអង្គដែលមានព្រះជន្មរស់អស់កល្បជានិច្ច គឺព្រះអង្គដែលបានបង្កើតផ្ទៃមេឃ និងអ្វីៗនៅលើមេឃ ផែនដី និងអ្វីៗនៅលើផែនដី ព្រមទាំងសមុទ្រ និងអ្វីៗនៅក្នុងសមុទ្រថា៖ «គ្មានពេលវេលាទៀតឡើយ