10. នៅថ្ងៃរបស់ព្រះអម្ចាស់ ខ្ញុំបានលង់នៅក្នុងវិញ្ញាណ ហើយខ្ញុំបានឮសំឡេងយ៉ាងខ្លាំងមួយដូចជាសំឡេងត្រែនៅពីក្រោយខ្ញុំ
11. បន្លឺឡើងថា៖ «អ្វីដែលអ្នកឃើញ ចូរសរសេរទុកក្នុងសៀវភៅមួយ ហើយផ្ញើទៅក្រុមជំនុំទាំងប្រាំពីរដែលនៅក្រុងអេភេសូរ ក្រុងស្មឺណា ក្រុងពើការម៉ុស ក្រុងធាទេរ៉ា ក្រុងសើដេស ក្រុងភីឡាដិលភា និងក្រុងឡៅឌីសេ»។
12. ខ្ញុំក៏បែរទៅមើលសំឡេងដែលមានបន្ទូលមកខ្ញុំនោះ ពេលបែរទៅហើយ ខ្ញុំក៏ឃើញជើងចង្កៀងមាសប្រាំពីរ
13. ហើយនៅកណ្ដាលជើងចង្កៀងនោះ មានម្នាក់ដូចជាកូនមនុស្ស ពាក់អាវវែងដល់ជើង ហើយពាក់ខ្សែក្រវាត់មាសនៅដើមទ្រូងផង។
14. សក់របស់លោកសដូចជារោមចៀមពណ៌ស គឺសដូចជាព្រឹល ហើយភ្នែករបស់លោកដូចជាអណ្ដាតភ្លើង
15. ជើងរបស់លោកដូចជាលង្ហិនដ៏ភ្លឺរលោងដែលគេដុតនៅក្នុងឡភ្លើង ហើយសំឡេងរបស់លោកដូចជាសំឡេងទឹកជាច្រើនដែលឮយ៉ាងខ្លាំង។
16. លោកកាន់ផ្កាយប្រាំពីរនៅដៃស្ដាំ ក៏មានដាវមុខពីរដ៏មុត ចេញពីមាត់លោកមក ហើយមុខលោកដូចជាដួងអាទិត្យភ្លឺពេញកម្ដៅ។
17. ពេលខ្ញុំឃើញលោក ខ្ញុំក៏ដួលនៅទៀបជើងរបស់លោក ដូចជាមនុស្សស្លាប់ ប៉ុន្ដែលោកបានដាក់ដៃស្ដាំលើខ្ញុំ ទាំងនិយាយថា៖ «កុំខ្លាចអី! យើងជាមុនគេ និងជាក្រោយគេ
18. ហើយជាព្រះដ៏រស់ យើងបានស្លាប់ ប៉ុន្ដែមើល៍ យើងរស់នៅរហូតអស់កល្បជានិច្ច យើងក៏មានកូនសោនៃសេចក្ដីស្លាប់ និងកូនសោនៃស្ថាននរកដែរ។
19. ដូច្នេះចូរកត់ត្រាហេតុការណ៍ទាំងឡាយដែលអ្នកបានឃើញ គឺហេតុការណ៍នៅពេលនេះ និងហេតុការណ៍ដែលនឹងមកតាមក្រោយ។