60. ប៉ុន្ដែព្រះអង្គមានបន្ទូលទៅគាត់ថា៖ «ចូរទុកឲ្យមនុស្សស្លាប់បញ្ចុះគ្នាគេចុះ រីឯអ្នកវិញ ចូរទៅផ្សាយពីនគរព្រះជាម្ចាស់ចុះ»។
61. មានម្នាក់ទៀតទូលដែរថា៖ «ព្រះអម្ចាស់អើយ! ខ្ញុំនឹងដើរតាមព្រះអង្គ ប៉ុន្ដែសូមអនុញ្ញាតឲ្យខ្ញុំលាពួកអ្នកផ្ទះរបស់ខ្ញុំសិន»។
62. ព្រះយេស៊ូមានបន្ទូលទៅគាត់វិញថា៖ «អ្នកដែលដាក់ដៃលើនង្គ័ល ហើយមើលទៅអ្វីៗនៅខាងក្រោយ មិនសមនឹងនគរព្រះជាម្ចាស់ឡើយ»។