4. ផ្ទះណាក៏ដោយដែលអ្នករាល់គ្នាបានចូល ចូរស្នាក់នៅផ្ទះនោះរហូតដល់អ្នករាល់គ្នាចេញពីទីនោះ
5. ចំពោះអស់អ្នកដែលមិនទទួលអ្នករាល់គ្នា ពេលចេញពីក្រុងនោះ ចូររលាស់ធូលីដីពីជើងរបស់អ្នករាល់គ្នាចុះ ដើម្បីទុកជាទីបន្ទាល់ដល់ពួកគេ»
6. ពួកគេក៏ចេញទៅ និងបានធ្វើដំណើរពីភូមិមួយទៅភូមិមួយ ប្រកាសដំណឹងល្អ និងប្រោសជំងឺនៅគ្រប់ទីកន្លែងឲ្យបានជា។
7. កាលហេរ៉ូឌជាស្ដេចត្រាញ់បានឮអំពីហេតុការណ៍ទាំងឡាយដែលបានកើតឡើង ស្ដេចក៏គិតមិនយល់ ព្រោះមានអ្នកខ្លះនិយាយថា លោកយ៉ូហានត្រូវបានប្រោសឲ្យរស់ពីស្លាប់ឡើងវិញ
8. អ្នកខ្លះទៀតថា លោកអេលីយ៉ាបានលេចមក ប៉ុន្ដែពួកអ្នកឯទៀតថា មានអ្នកនាំព្រះបន្ទូលម្នាក់នៅជំនាន់មុនបានរស់ឡើងវិញ។
9. រីឯស្ដេចហេរ៉ូឌវិញបានមានបន្ទូលថា៖ «ខ្ញុំបានកាត់កលោកយ៉ូហានហើយ ចុះតើម្នាក់នេះជាអ្នកណា បានជាខ្ញុំឮហេតុការណ៍អំពីគាត់យ៉ាងដូច្នេះ?» ស្ដេចក៏ចង់ជួបព្រះអង្គ។