26. ដ្បិតអ្នកណាខ្មាសគេដោយសារខ្ញុំ និងពាក្យរបស់ខ្ញុំ កូនមនុស្សនឹងខ្មាសដោយសារអ្នកនោះវិញ នៅពេលដែលលោកមកនៅក្នុងសិរីរុងរឿងរបស់លោក និងរបស់ព្រះវរបិតា ព្រមទាំងពួកទេវតាបរិសុទ្ធ។
27. ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មានអ្នកខ្លះក្នុងចំណោមពួកអ្នកកំពុងឈរនៅទីនេះ នឹងមិនស្គាល់សេចក្ដីស្លាប់ឡើយ លុះត្រាតែឃើញនគរព្រះជាម្ចាស់»។
28. ប្រហែលជាប្រាំបីថ្ងៃក្រោយពីបានមានបន្ទូលអំពីសេចក្ដីទាំងនេះ ព្រះអង្គបាននាំលោកពេត្រុស លោកយ៉ូហាន និងលោកយ៉ាកុបឡើងទៅលើភ្នំជាមួយដើម្បីអធិស្ឋាន។
29. ពេលព្រះអង្គកំពុងអធិស្ឋាន ព្រះភក្ដ្ររបស់ព្រះអង្គក៏ផ្លាស់ប្រែ អាវរបស់ព្រះអង្គប្រែជាសភ្លឺចាំង
30. ហើយមើល៍ មានបុរសពីរនាក់កំពុងសន្ទនាជាមួយព្រះអង្គ គឺជាលោកម៉ូសេ និងលោកអេលីយ៉ា
31. ដែលបានលេចមកក្នុងសិរីរុងរឿង ទាំងនិយាយពីការសោយទិវង្គតរបស់ព្រះអង្គដែលនឹងត្រូវសម្រេចនៅក្រុងយេរូសាឡិម។
32. លោកពេត្រុស និងពួកអ្នកនៅជាមួយគាត់បានងងុយដេកយ៉ាងខ្លាំង ប៉ុន្ដែកាលពួកគេភ្ញាក់ឡើង ក៏ឃើញសិរីរុងរឿងរបស់ព្រះអង្គ និងបុរសពីរនាក់ដែលកំពុងឈរជាមួយព្រះអង្គ។
33. កាលអ្នកទាំងពីរនោះចាកចេញពីព្រះអង្គទៅ លោកពេត្រុសបានទូលទៅព្រះយេស៊ូថា៖ «លោកគ្រូ ជាការល្អណាស់ដែលយើងបាននៅទីនេះ សូមឲ្យយើងធ្វើរោងបីទៅ គឺមួយសម្រាប់លោក មួយសម្រាប់លោកម៉ូសេ និងមួយទៀតសម្រាប់លោកអេលីយ៉ា» ប៉ុន្ដែគាត់មិនដឹងអំពីអ្វីដែលគាត់កំពុងនិយាយឡើយ។
34. កាលព្រះយេស៊ូជ្រាបគំនិតក្នុងចិត្ដរបស់ពួកគេ ព្រះអង្គក៏យកក្មេងតូចម្នាក់ឲ្យមកឈរក្បែរព្រះអង្គ
35. រួចមានសំឡេងចេញពីពពកមកថា៖ «នេះជាបុត្ររបស់យើងដែលយើងបានជ្រើសរើស ចូរស្ដាប់តាមព្រះអង្គចុះ!»
36. ក្រោយមានសំឡេងនោះ ឃើញតែព្រះយេស៊ូមួយអង្គប៉ុណ្ណោះ ហើយពួកគេក៏ស្ងាត់មាត់ រួចនៅគ្រានោះពួកគេមិនបានប្រាប់អ្វីដល់អ្នកណាម្នាក់ឡើយអំពីហេតុការណ៍ដែលពួកគេបានឃើញ។