15. គ្រាប់ពូជលើដីល្អ អ្នកទាំងនេះជាអស់អ្នកដែលបានឮព្រះបន្ទូល និងបានរក្សាទុកដោយចិត្ដល្អទៀងត្រង់ ហើយបង្កើតផលផ្លែដោយសេចក្ដីអត់ធ្មត់។
16. គ្មានអ្នកណាអុជចង្កៀងហើយយកក្រឡគ្រប ឬដាក់នៅក្រោមគ្រែទេ គឺគេដាក់នៅលើជើងចង្កៀងវិញ ដើម្បីឲ្យពួកអ្នកចូលមកបានមើលឃើញពន្លឺ។
17. ដ្បិតគ្មានការលាក់កំបាំងអ្វីដែលនឹងមិនសំដែងឲ្យឃើញនោះឡើយ ហើយក៏គ្មានអាថ៌កំបាំងអ្វីដែលមិនបានឲ្យគេដឹង និងយកមកបើកចំហដែរ។
18. ដូច្នេះចូរប្រយ័ត្នចំពោះរបៀបដែលអ្នករាល់គ្នាស្ដាប់ ដ្បិតអ្នកណាដែលមាន នឹងបន្ថែមឲ្យ ប៉ុន្ដែអ្នកណាដែលគ្មាន នឹងត្រូវដកយកពីអ្នកនោះវិញ សូម្បីតែអ្វីដែលអ្នកនោះគិតថាមានផង»។
19. ម្ដាយ និងបងប្អូនរបស់ព្រះយេស៊ូបានមកជួបព្រះអង្គ ប៉ុន្ដែពួកគេមិនអាចទៅជិតព្រះអង្គបានទេ ពីព្រោះមនុស្សច្រើនពេក
20. រួចមានគេទូលព្រះអង្គថា៖ «ម្ដាយ និងបងប្អូនរបស់លោកកំពុងឈរនៅខាងក្រៅចង់ជួបលោក»។