46. អ្នកមិនបានលាបប្រេងលើក្បាលខ្ញុំទេ ប៉ុន្ដែនាងវិញបានលាបប្រេងក្រអូបលើជើងរបស់ខ្ញុំ។
47. ហេតុនេះខ្ញុំប្រាប់អ្នកថា នាងមានសេចក្ដីស្រឡាញ់ច្រើន ព្រោះនាងបានទទួលការលើកលែងទោសបាបជាច្រើនរបស់នាងហើយ ប៉ុន្ដែចំពោះអ្នកណាដែលមានសេចក្ដីស្រឡាញ់តិចនោះ ព្រោះបានទទួលការលើកលែងទោសតិចដែរ»។
48. រួចព្រះអង្គក៏មានបន្ទូលទៅនាងថា៖ «បាបរបស់អ្នកបានទទួលការលើកលែងទោសហើយ»។
49. ឯពួកអ្នកកំពុងអង្គុយនៅតុអាហារជាមួយព្រះអង្គ ក៏ចាប់ផ្ដើមគិតក្នុងចិត្ដថា៖ «តើអ្នកនេះជានរណាដែលអាចលើកលែងទោសបាន សូម្បីតែបាបក៏ដោយ?»
50. ព្រះអង្គក៏មានបន្ទូលទៅស្ដ្រីនោះថា៖ «ជំនឿរបស់អ្នកបានសង្គ្រោះអ្នកហើយ ចូរទៅដោយសុខសាន្តចុះ»។