លូកា 7:2-5 Khmer Christian Bible (KCB)

2. ពេល​នោះ​ មាន​បាវបម្រើ​ជា​ទី​សំណព្វ​ចិត្ដ​របស់​នាយ​ទាហាន​ម្នាក់​បាន​ឈឺ​ជិត​ស្លាប់​

3. កាល​បាន​ឮ​អំពី​ព្រះយេស៊ូ​ នាយ​ទាហាន​នោះ​ក៏​ចាត់​ពួក​ចាស់ទុំ​នៃ​ជនជាតិ​យូដា​មក​អង្វរ​ព្រះអង្គ​ដើម្បី​ឲ្យ​ព្រះអង្គ​យាង​មក​ប្រោស​បាវ​បម្រើ​របស់​គាត់​ឲ្យ​ជា។​

4. អ្នក​ទាំង​នោះ​ក៏​មក​ឯ​ព្រះយេស៊ូ​ ហើយ​បាន​អង្វរ​ព្រះអង្គ​យ៉ាង​ទទូច​ថា៖​ «គាត់​ស័ក្ដិសម​ទទួល​ការ​ប្រោស​ប្រណី​ពី​លោក​ណាស់​

5. ដ្បិត​គាត់​ស្រឡាញ់​ជនជាតិ​របស់​យើង​ ព្រមទាំង​សង់​សាលា​ប្រជុំ​ឲ្យ​យើង​ផង»។​

លូកា 7