39. ព្រះអង្គក៏មានបន្ទូលទៅគេជារឿងប្រៀបប្រដូចមួយដែរថា៖ «តើមនុស្សខ្វាក់អាចនាំផ្លូវមនុស្សខ្វាក់បានមែនឬ? តើមិនធ្លាក់រណ្ដៅទាំងពីរនាក់ទេឬ?
40. សិស្សមិនដែលលើគ្រូទេ ប៉ុន្ដែសិស្សគ្រប់គ្នាដែលបានទទួលការបង្វឹកពេញលេញ នោះនឹងត្រលប់ដូចជាគ្រូរបស់គេ។
41. ហេតុអ្វីក៏អ្នកមើលឃើញកម្ទេចល្អិតក្នុងភ្នែកបងប្អូនរបស់អ្នក ប៉ុន្ដែមិនឃើញសសរនៅក្នុងភ្នែករបស់ខ្លួនឯងយ៉ាងដូច្នេះ?
42. ពេលអ្នកមើលមិនឃើញសសរក្នុងភ្នែកខ្លួនឯងផង តើអ្នកអាចប្រាប់បងប្អូនរបស់ខ្លួនយ៉ាងដូចម្ដេចថា បងប្អូនអើយ! ឲ្យខ្ញុំយកកម្ទេចល្អិតចេញពីភ្នែករបស់អ្នក។ ឱមនុស្សមានពុតអើយ! ចូរយកសសរចេញពីក្នុងភ្នែករបស់អ្នកជាមុនសិន នោះអ្នកនឹងមើលឃើញច្បាស់ ដើម្បីយកកម្ទេចល្អិតចេញពីក្នុងភ្នែកបងប្អូនរបស់អ្នកបាន។
43. ដ្បិតគ្មានដើមឈើល្អណាឲ្យផ្លែមិនល្អនោះទេ ហើយក៏គ្មានដើមឈើមិនល្អណាឲ្យផ្លែល្អដែរ
44. ព្រោះគេស្គាល់ដើមឈើនីមួយៗដោយសារផ្លែរបស់វា ដ្បិតគេមិនដែលបេះផ្លែល្វាពីដើមបន្លា ឬបេះផ្លែទំពាំងបាយជូរពីគុម្ពបន្លាទេ។